ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងដើរទៅដេកលើគម្របលូ លើស្ពានជ្រោយចង្វារ ស្រាប់តែរមៀលធ្លាក់ចុះក្រោម មិនចូលទឹកបែជាទៅទើរលើជើងតាងស្ពាន រងរបួសបែកក្បាល បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅស្ពានជ្រោយចង្វារត្រើយខាងកើត ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះត្រូវបានកងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ និងកងសង្គ្រោះ៩១១ កងពលតូចឆ័ត្រយោង ចេញទៅអន្តរាគមន៍ ដើម្បីយកជនរងគ្រោះឡើងមកខាងលើវិញ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.