តារា​សម្ដែង​វ័យ​ ៧៩​ឆ្នាំ លោក​តា​ Oh Young Soo ត្រូវ​បាន​គេ​រក​ឃើញ​ថាមាន​កំហុស​ដោយ​​បាន​បំពាន​ផ្លូវ​ភេទ​លើ​តារា​សម្ដែង​មួយ​រូប​កាល​ពី​ឆ្នាំ​២០១៧​។

កំហុស​ផ្លូវ​ភេទ​របស់​លោក​ត្រូវ​​បាន​គេ​រក​ឃើញ​ថា​មាន​ពាក់ព័ន្ធ​នឹង​ករណី​នៃ​បណ្ដឹង​មួយ​ដែល​បាន​ធ្វើ​ឡើង​កាល​ពីខែ​វិច្ឆិកា ​ឆ្នាំ​២០២២​។ លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ឱប​ កាន់​ដៃ និង​ថើប​ថ្ពាល់​តារា​សម្ដែង​មួយ​រូប​ ហើយ​ជា​ច្រើន​លើក​ច្រើន​សារ​តារា​រូប​នេះ​តែង​តែ​ឆ្លៀត​ឱកាស​ឱប កាន់ដៃ​ ថើបថ្ពាល់​ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​របស់​នាង​ ព្រម​ទាំង​បាន​ប្រើពាក្យ​មិន​សមរម្យ​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវ​ភេទនៅ​លើ Comment ផង​ដែរ។

លោក​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​៨ ខែ ព្យួរទោសឱ្យ​នៅក្រៅឃុំ​២​ឆ្នាំ និង​ត្រូវចូល​ក្នុង​កម្មវិធី​អប់រំ​ហិង្សា​ផ្លូវ​ភេទ​ឱ្យ​គ្រប់​៤០​ម៉ោង​ ពី​បទ​បំពាន​ផ្លូវ​ភេទ​លើ​តារា​សម្ដែង​ម្នាក់​កាល​ពី​ឆ្នាំ​២០១៧។ យ៉ាងណា​មិញ​សាមី​ខ្លួន​បាន​អះអាងថា​លោក​នឹង​ដាក់ពាក្យ​ប្ដឹង​ឧទ្ធរ៕

Share.