ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ដោយយោងតាមតួលេខពីមន្ទីរទេសចរណ៍ខេត្តសៀមរាបថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤នៃពិធីបុណ្យទន្លេមានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ទៅទស្សនាព្រឹត្តិការណ៍នេះ។ក្នុងនោះ រួមមាន៖ ទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់និង ទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។

បើគិតពីស្ថិតិភ្ញៀវដែលធ្វើដំណើរទៅទស្សនាប្រចាំថ្ងៃវិញរួមមាន៖

-ថ្ងៃទី១ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មាន ទេសចរសរុបប្រមាណ ១៦០.២៧២ នាក់ ក្នុងនោះ

ទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់ ទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

-ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ

ទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

-ថ្ងៃទី៣ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤មានទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ

 ទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់  ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់និង ទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅពេលអញ្ជើញបើកព្រឹត្តិការណ៍បុណ្យទន្លេក្រោមប្រធានបទ « ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ » នាខេត្តសៀមរាប នៅថ្ងៃទី១៦ មីនា ២០២៤ សម្តេចបានជំរុញឲ្យមានការរៀបចំការធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរ ដោយចាប់ផ្តើមធ្វើឱ្យល្អ នឹងទាក់ទាញទឹកចិត្តពួកគាត់ ឱ្យស្នាក់នៅកាន់តែយូរ កាន់តែចំណាយ និងបន្សល់អនុស្សាវរីយ៍ល្អៗ ក្នុងនោះការស្វាគមន៍នៅអាកាសយានដ្ឋានជារឿងដំបូងគេ ដើម្បីទាក់ទាញអ្នកទេសចរ និងអាចទាក់ចិត្តអ្នកទេសចរ៕

default
Share.