ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 បាន​បញ្ចប់ ចំនួន ៤ភូមិភាគរួច​មក​ហើយ នឹង​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួប ៨ក្រុម​នឹង​មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់​ព្រ័ត្រ​។

ក្នុង​នោះ​ក្រុម​ខ្លាំទាំង ៨ដែល​បាន​រក​ឃើញ​នៅ​ភូមិភាគ​ទាំង៤​រួច​មក​ហើយ​មាន៖​

ភូមិភាគ​ទី១ ប្រចាំមណ្ឌលបាត់ដំបង

  • ជ័យលាភីលេខ១៖ ក្លិបកីឡាបាល់ទះបាត់ដំបង
  • ជ័យលាភីលេខ២៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)

ភូមិភាគ​ទី២ ប្រចាំមណ្ឌលសៀមរាប

  • ជ័យលាភីលេខ១៖ កងពលធំអន្តរាគម៍លេខ៣ (B)
  • ជ័យលាភីលេខ២៖ ស្នងការដ្ឋាន ន.ប ឧត្ដមានជ័យ

ភូមិភាគទី៣ ប្រចាំមណ្ឌលកមពង់ចាម

  • ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ
  • ជ័យលាភីលេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម

ភូមិភាគទី៤ ប្រចាំមណ្ឌលព្រៃវែង

  • ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B
  • ជ័យលាភីលេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល

សម្រាប់​គោលដៅបន្ទាប់ដែល​គ្រោងរៀបចំពាន Wurkz Special Volleyball Cup 4×4 2024 ចុង​ក្រោយគឺ ភូមិភាគទី៥ មណ្ឌល​ព្រះសីហនុ ដែលនឹងចាប់ធ្វើ​ឡើង​នៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង ៥ភូមិភាគ ម្ចាស់ជ័យ​លាភីដែលទទួល​បានលេខ១ និងលេខ២ មាន​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញ ដែល​ជា​វគ្គ​ជុំ​ផ្ដាច់​ព្រ័ត្រ​គ្រោង​នឹងរៀបចំនៅថ្ងៃទី ២២ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា សម្រាប់​មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​លេខ​រៀង​ពីលេខ ១ដល់​លេខ ៦នៅ​ក្នុងព្រឹត្តិការណ៍ តេជោលីគ​ ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥៕

Share.