កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មីនា ឆ្នាំ២០២៤ ផ្នែក​លក់​រថយន្ត ហ្វដ នៃ​ក្រុមហ៊ុន អ អិម អេ (​ខេមបូឌា​) – RMA (Cambodia) PLC បាន​ធ្វើ​ពិធី​ដាក់​បង្ហាញ​ជា​ផ្លូវការ​រថយន្ត Ford Ranger ស៊េរី​ឆ្នាំ2024 ក្រោម​អធិបតី​ភាព​របស់ លោក ងន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក និង​កូរ៉េខាងត្បូង នៃ​ក្រុមហ៊ុន Ford Motor Company រួម​ទាំង​គណៈ​គ្រប់គ្រង បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវ​កិត្តិយស អតិថិជន​ហ្វដ និង​មិត្ត​អ្នក​សារព័ត៌មាន​ចូល​រួម​ប្រមាណ​ជាង 2,000 នាក់ នៅ​មជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The Premier Center Sen Sok ។

នៅ​វេលា​ម៉ោង ៩ព្រឹក ដល់ ៤ល្ងាច គឺ​មាន​ការ​បើកបរ​សាកល្បង​សម្រាប់​រថយន្ត Ford Ranger ស៊េរី​ឆ្នាំ​2024 ដោយ​មាន​ការ​បង្ហាញ​អំពី​បច្ចេកវិទ្យា​ទំនើប​ៗ​ដែល​មាន​បំពាក់​ក្នុង​រថយន្ត រួម​ទាំង​ធ្វើ​ការ​បង្ហាញ​នូវ​សមត្ថភាព​ជើង​ក្រោម និង​កម្លាំង​នៃ​ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi​-​Turbo ដែល​ផ្តល់​នូវ​ផាសុកភាព​ក្នុង​ការ​បើកបរ និង​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​ទៀត​របស់​រថយន្ត Ford Ranger ស៊េរី​ឆ្នាំ2024​។ ជាពិសេស អតិថិជន​ដែល​បាន​ចូលរួម​ក៏​មាន​ការ​លេង​ល្បែង​កម្សាន្ត និង​ទទួល​បាន​កាដូ​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត​ពី​ក្រុមហ៊ុន ហ្វដ។ មិន​តែ​ប៉ុណ្ណោះ រថយន្ត Ford Ranger Wildtrak ស៊េរី​ឆ្នាំ​2024 និងរថយន្ត Ford Ranger XLT ស៊េរី​ឆ្នាំ2024 ក៏​មាន​បំពាក់​នូវ​ឈ្នាន់​ជាន់​ជើង​ផ្នែក​ចំហៀង​ខាង​ក្រោយ ដែល​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ឡើង​ចុះ​រថយន្ត ដោយ​ពុំ​ចាំបាច់​ឡើង​តាម​កង់​រថយន្ត​នោះ​ទេ។​

ជា​កិច្ច​ចាប់​ផ្តើម​កម្មវិធី លោក ងន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាន​លើកឡើង​ថា​៖ « ក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា) គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត​ថ្មី ហើយ​ភាព​ពេញ​និយម និង​ភាព​ល្បីល្បាញ​នេះ ដោយសារ​តែ​ទទួល​បាន​ការ​គាំទ្រ ពី​សំណាក់​​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​មក​លើ​រថយន្ត Ford Ranger និង​ការ​ជឿជាក់​ទៅ​លើ​គុណភាព និង​សេវាកម្ម​ផ្តល់​ជូន​អតិថិជន »

លោក David Jeffrey នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក និង​កូរ៉េ​ខាងត្បូង នៃ​ក្រុមហ៊ុន Ford Motor Companyបាន​ថ្លែង​ថា៖ « រថយន្ត Ford Ranger គឺ​ជា​ដៃគូ​ដ៏​មាន​ទំនុក ចិត្ត​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ ការងារ ប្រកប​អាជីវកម្ម និង​ជា​ពិសេស សម្រាប់​អ្នក​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ជា​ដើម​។ ការ​លក់​របស់​រថយន្ត Ford Ranger ត្រូវ​​​​​បាន​គ្រប​ដណ្ដប់​លើ​ទីផ្សារ​ជាង ១៨០ ប្រទេស​ជុំវិញ​ពិភពលោក ហើយ​សម្រាប់​រថយន្ត Ford Ranger ស៊េរី​ថ្មី​នេះ គឺ​នៅ​តែ​បន្ត​ផ្ដល់​នូវ​ភាព​រឹងមាំ បច្ចេកវិទ្យា​ទំនើប និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់លើស​គេ ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ទាំង​អស់ ក្នុង​ការ​បំពេញ​កិច្ច​ការ​ផ្សេងៗ​របស់​ខ្លួន​។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​អតិថិជន ហ្វដ ទាំង​អស់​ដែលបន្តគាំទ្រ និង​ជឿជាក់​ទៅ​លើ​គុណភាព ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​របស់​រថយន្ត ហ្វដ »​។

Ford Ranger ស៊េរី​ឆ្នាំ 2024 ត្រូវ​បាន​រចនា​ឡើង​ដោយ​កំណត់​យក​បទដ្ឋាន « Built Ford Tough » ដែល​ផ្ដោត​សំខាន់​លើ ភាព​ធន់ រឹងមាំ ហាប់​ណែន ទំនើប​ទាន់​សម័យ និង​ប្រកប​ដោយ​ផាសុកភាព ដែល​ជា​គំនិត​មួយ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អតិថិជន​។ លើស​ពី​នេះ​ទៅ​ទៀត រថយន្ត Ford Ranger ស៊េរី​ឆ្នាំ 2024 ក៏​នៅ​តែ​បន្ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ឈ្លាសវៃ​ជា​ច្រើន ដើម្បី​បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ដូចជា កុងទ័រ​ឌីជីថល 8​អ៊ីញ​ដែល​ផ្ដល់​ទិន្នន័យ​ផ្សេងៗ រួម​ទាំង​ជម្រើស Mode ទៅ​តាម​ស្ថានភាព​ផ្លូវ​ចំនួន ៦ រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែល​ភ្ជាប់​ជា​មួយ​បច្ចេកវិទ្យា SYNC4A ដែល​អាច​ភ្ជាប់​ជា​មួយ​នឹង Apple Carplay និង Android Auto តាមរយៈ Wireless និង​កាមេរ៉ា 360o រួម​ជា​មួយ​ប្រព័ន្ធ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​ឈប់​ស្តុប (Auto Hold) ។ល។

ពិសេស​ជាង​នេះ​ទៅ​ទៀត រថយន្ត Ford Ranger ស៊េរី​ឆ្នាំ 2024 ក៏​នៅ​តែ​ផ្តល់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ទំនើប​ៗ ចុងក្រោយ ដើម្បី​សម្រួល​ដល់​ការ​បើកបរ​របស់​អតិថិជន ដូច​ជា​ប្រព័ន្ធ​ចង្កៀង​ឈ្លាសវៃ ដែល​អាច​រេ​តាម​ចង្កូត និង​បែងចែក​ពន្លឺ​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្រ្វាំង​ជា​បន្ទាន់​ដោយ​ស្វ័យប្រវត្ត ប្រព័ន្ធ​ជំនួយ​លើ​ដៃ​ចង្កូត​បញ្ចៀស​ចេញ​ពី​គ្រោះថ្នាក់ ប្រព័ន្ធ​ចាប់​ហ្រ្វាំង​បន្ទាន់​ក្រោយ​ពេល​មាន​ការ​ប៉ះទង្គិច ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ និង​ប្រព័ន្ធ​ចាប់​ហ្រ្វាំង​ជា​បន្ទាន់​ដោយ​ស្វ័យប្រវត្ត នៅ​ពេល​ថយក្រោយ និង​ប្រព័ន្ធ​ឈ្លាសវៃ​ជា​ច្រើន​ទៀត ដើម្បី​ផ្ដល់​នូវ​ទំនុក​ចិត្ត​ដល់​អតិថិជន​។

រថយន្ត Ford Ranger Wildtrak ស៊េរី​ឆ្នាំ 2024 មាន​ជម្រើស​ពណ៌​ចំនួន ៦​ពណ៌ ដើម្បី​ជា​ជម្រើស​ដល់​អតិថិជន រួម​មាន​ពណ៌​លឿង​ទុំ ពណ៌​ទឹក​ក្រូច ពណ៌​ខ្មៅ ពណ៌​ប្រផេះ ពណ៌​ទឹក​ប្រាក់ និង​ពណ៌ស និង​រថយន្ត Ford Ranger XLT ស៊េរី​ឆ្នាំ2024 មាន​ជម្រើស​ពណ៌​ចំនួន ៦​ពណ៌ ដូច​គ្នា សម្រាប់​ជា​ជម្រើស​ដល់​អតិថិជន រួម​មាន​ពណ៌​ខៀវ ពណ៌​ទឹក​ក្រូច ពណ៌​ខ្មៅ ពណ៌​ប្រផេះ ពណ៌​ទឹក​ប្រាក់ និង​ពណ៌ស​។ សម្រាប់​តម្លៃ​នៃ​រថយន្ត Ford Ranger Wildtrak ស៊េរី​ឆ្នាំ 2024 គឺ $ 55 900 និង​រថយន្ត Ford Ranger XLT ស៊េរី​ឆ្នាំ 2024 គឺ $ 46 900 ។ សូម​ទំនាក់ទំនង​ផ្នែក​លក់​តាម​សាខា​នីមួយ​ៗ៖

សាខា​ព្រះ​មុនីវង្ស 078 999 773

សាខា​ទឹកថ្លា 095 939 939

សាខា​ទួលសង្កែ 078 935 935

សាខា​ជ្រោយចង្វា 017 999 027

សាខា​ខេត្ត​សៀមរាប 077 666 357 ឬ 088 9 666 357

សាខា​ខេត្ត​កំពង់ចាម 078 999 883 ឬ 088 3 999 883

សាខា​ភ្នំពេញថ្មី 011 255 229 ឬ 077 722 999

និង​សាខា​បឹង​បៃតង 099 999 747 ។

អត្ថបទ៖ RMA (Cambodia) PLC

Share.