Stephen Chow ហៅ​ទិនហ្វី​ វ័យ​៥៩​ឆ្នាំ​ បាន​បដិសេធ​ថា​លោក​និង​ក្មេង​ស្រី​វ័យ​១៧​ឆ្នាំ​ ដែល​ជា​អតីត​បេក្ខភាព​ប្រកួត​កញ្ញា​ឯក​ ហុងកុង​ ត្រូវ​គេ​ថត​រូប​បាន​ដើរ​កម្សាន្ត​និង​ជិះកប៉ាល់​ទៅ​លេង​សមុទ្រ​ជាមួយ​គ្នា​មិនមែន​ជា​សង្សារ​របស់​ខ្លួន​នោះ​ទេ​។

សូម​ចុច​អាន​ ក្ដៅ! បែក​ធ្លាយ​​រូប​ទិនហ្វី​ ទាក់ទង​សង្សារ​ក្មេង​ខ្ចីល្ហក់​មានអាយុ​ត្រឹម​ ១៧​ឆ្នាំ​ប៉ុណ្ណោះ​

ស្ដេច​កំប្លែង​ដ៏​ល្បីល្បាញ​របស់​ហុងកុង​លោក​ ទិនហ្វី​ តែងតែ​លាក់​បាំង​រឿង​រ៉ាវ​ស្នេហា​របស់​ខ្លួន​ សូម្បី​តែ​ស្នេហា​រយៈ​ពេល​១៣​ឆ្នាំ​រវាង​លោក​​និង​អ្នក​នាង Alice Yu Manfung សាធារណជន​ដឹង​ពីទំនាក់​ទំនង​ស្នេហា​អ្នក​ទាំងពីរ​នៅ​ពេល​ដែល​ស្នេហា​មួយ​នេះ​ត្រូវ​បញ្ចប់​កាល​ពី​ឆ្នាំ​២០១០ ហើយ​មាន​បណ្ដឹង​ប្ដឹង​ផ្ដល់​គ្នា​កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ​ប៉ុណ្ណោះ​។

កន្លង​​មក​ Stephen Chow ធ្លាប់​បាន​ទាក់ទង​គ្នា​ជមួយ​នឹង​តារា​សម្ដែង​តារា​ចម្រៀង​ហុងកុង​ Karen Mok និង​ Athena Chu ជា​ដើម​។​

ថ្មីៗ​នេះ​មាន​ដំណឹង​​ល្ហិចល្ហៀង​ថា​ ទិនហ្វី​ កំពុង​តែ​មាន​​បំណង​ទាក់ទង​ជាមួយ​នឹង​បេក្ខភាព​កញ្ញា​ឯក​ហុងកុង​ធ្លាក់​លេខ​ វ័យ​១៧​ ឆ្នាំ​ឈ្មោះ​ Ukei Cheung ដែល​មាន​អាយុ​តិច​ជាង​ខ្លួន​រហូត​ដល់​ទៅ​៤២​ឆ្នាំ​។ អ្នក​កាសែត​ថត​បាន​រូបភាព​ Stephen និង Ukei ជិះ​ទូក​កម្សាន្ត​ដែល​មាន​តម្លៃ​១៧.៤​លាន​ដុល្លារ​អាមេរិក​ជាមួយ​នឹង​នារី​វ័យ​ក្មេង​ពីរ​រូប​ទៀត​ដែល​ជា​មិត្ត​ស្រី​របស់​ Ukie ។

យោង​តាម​ប្រភព​ជិតដិត​នឹង​ទិនហ្វី​បាន​ឱ្យ​ដឹង​ថា​​លោក​មាន​លក្ខខ័ណ្ឌ​តឹងតែង​ឱ្យ​នារី​វ័យ​ក្មេង​រូប​នេះ​អនុវត្តតាម​នៅ​ក្នុង​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​។

យ៉ាង​ណា​មិញ​ រឿង​រ៉ាវ​ដ៏​ក្ដៅ​គគុក​ក្នុង​រង្វង់​សិល្បៈ​ចិន​នេះ​​បាន​ក្លាយ​ទៅ​ដំណឹង​ចចាមអារ៉ាម​គ្មាន​​មូល​ដ្ឋាន​ច្បាស់លាស់​ ព្រោះ​ជំនួយ​ការ​របស់​ទិនហ្វី​បាន​ចេញ​មក​បញ្ជាក់​ថា​ អ្នក​ផលិត​ភាពយន្ត​រូប​នេះ​និង​កញ្ញា​ Ukei មិន​បាន​ស្និទ្ធិស្នាល​នឹង​គ្នា​នោះ​ទេ​ កុំ​ថា​ឡើយ​ដល់​ទៅ​គូស្នេហ៍​នោះ​។

នៅ​ពេល​សួរ​ដល់​ដំណើរ​កម្សាន្ត​រវាង​អ្នក​ទាំងពីរ​ដែល​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ថត​រូប​បាន​?

«មាន​ក្រុម​មនុស្ស​ច្រើន​​នៅ​លើ​កប៉ាល់​ថ្ងៃ​នោះ​» ជំនួយ​ការ​លោក​ពន្យល់​បន្ថែម​ «​ក្មេង​ស្រី​រូប​នោះ​បាន​អញ្ជើញ​ Stephen ទៅ​ជិះ​កប៉ាល់​កម្សាន្ត​ជាមួយ​គ្នា​កាល​ពី​ពីរ​ថ្ងៃ​មុន​ថត​រូប​បាន​ ប៉ុន្តែ​លោក​បដិសេធ​ព្រោះ​អ្នក​ទាំង​ពីរ​មិន​ដែល​ស្គាល់​គ្នា​សោះ​។» តំណាង​របស់​លោក​បាន​បន្ថែម​ទៀត​ថា​​ «មិន​យល់​សោះ​ថា​ហេតុ​អ្វី​​​​ថា​​អ្នក​សារព័ត៌មានចេញ​មក​សារព័ត៌មាន​នេះ​កើត​នៅ​ពេល​ដែល​នៅ​ថ្ងៃ​នោះ​មាន​​មនុស្ស​ទៅ​កម្សាន្ត​នៅ​សមុទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​។»

គួរ​ដឹងថា​​កញ្ញា Ukei បាន​ចូលរួម​ប្រកួត​កញ្ញា​ឯក​ហុងកុង (Miss Hong Kong) ជា​បេក្ខនារី​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​បង្អស់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ប៉ុន្តែ​ស្រី​ក្មេង​រូប​ស្រស់​ម្នាក់​នេះ​មិន​បាន​ទទួល​តំណែង​អ្វី​នោះ​ទេ​៕​

Telegram-Troryorng


Share.