ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះថា រយៈពេលពេញមួយសប្ដាហ៍កន្លងទៅនេះ ក្រុមក្មេងទំនើងសរុបចំនួន៧៥នាក់ ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាពរំខានដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបន្តទៀតថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពជាក្រុមផ្សេងៗគ្នាសរុបចំនួន២៣ករណី ក្នុងនោះនៅរាជធានីមាន១១ករណី  ឃាត់ខ្លួន ១៥នាក់ ខេត្តស្វាយរៀង មាន៣ករណី ឃាត់ខ្លួន ៣នាក់ បាត់ដំបង មាន២ករណី ឃាត់ខ្លួន ៤៤នាក់ ត្បូងឃ្មុំ មាន២ករណី ឃាត់ខ្លួន ៥នាក់ កណ្ដាល មាន២ករណី ឃាត់ខ្លួន ៥នាក់ ពោធិ៍សាត់ មាន២ករណី ឃាត់ខ្លួន ២នាក់ និងខេត្តកំពង់ធំ មាន១ករណី  ឃាត់ខ្លួន ១នាក់។

គួរកត់សម្គាល់ថា ពីដើមឡើយ ជំនួសឱ្យពាក្យក្មេងទំនើង ចាស់ៗ ឬអ្នកដឹកនាំភូមិ ឃុំ សង្កាត់ ច្រើនតែសម្គាល់ក្រុមអុកឡុកសង្គម ដោយពាក្យ ក្រុមជនពាល ពួកអន្ទពាល ឬពួកយូកូងជាដើម។ បច្ចុប្បន្នពាក្យ «ក្មេងទំនើង» ត្រូវបានរាជរដ្ឋាភិបាល កំណត់ប្រើជាផ្លូវការ ក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ពួកគេភាគច្រើនជាក្មេងមិនស្ដាប់ការអប់រំ ទទួលឥទ្ធិពលគ្រឿងញៀន និងឥទ្ធិពលនៃការធ្វើសកម្មភាពអសីលធម៌តៗគ្នាលើបណ្ដាញសង្គម។

នាឱកាសបូកសរុបសន្និបាតក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមទាំងកម្លាំងនគរបាលតាមឃុំ សង្កាត់ បន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើងនៅតាមសហគមន៍។

ក្រោយមកដល់ប្រទេសកំណើត ប្អូនស្រី រុំ​ ភិផា បានសម្ដែងអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានជួយសង្គ្រោះ ហើយបានបញ្ជូននាងមកប្រទេសកម្ពុជាដោយសុវត្ថិភាពពេលនេះ៕

អត្ថបទ៖ សង្គម

Share.