ព្រះវិហារ ៖ គោយន្តកែច្នៃដឹកឈើអារមួយគ្មានលិខិតអនុញ្ញាតិ ត្រូវបានកម្លាំងអាវុធហត្ថស្រុកឆែប សហការផ្នែករដ្ឋបាលព្រៃឈើឆែប បង្ក្រាបចាប់ឃាត់បាន កាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្នានកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ សហការផ្នែករដ្ឋបាលព្រៃឈើឆែប បានចុះប្រតិ្តបត្តិការបង្រ្កាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ចាប់គោយន្តកែច្នៃ១គ្រឿង ចំណុះ២,៥តោន ដឹកជញ្ជូនឈើអារប្រភេទលេខ១(ស្រឡៅ)ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលមានចំនួន២១៦សន្លឹក ស្មើនឹង៩ម៉ែត្រត្រីគុណ១៦៥ ដែមានម្ចាស់ឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពីឃាត់ចាប់បាន គោយន្តនិងឈើ ត្រូវបានយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីចាត់ការបន្ត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.