ការប្រកួតពានរង្វាន់បាល់ទះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និង​លោកជំទាវ ប៉ែន ចន្នី ដើម្បី​អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ បាន​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយ​បាន​រកឃើញ​ក្រុម​ខ្លាំង​ដែល​ជា​ជើង​ឯក​ហើយ។

ក្រោមវត្តមាន​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេញ្ជាការបញ្ជាការដ្ឋានអង្គរក្ស សម្រាប់​វិញ្ញាសារបាល់ទះក្រុម​ទទួល​បាន​ជ័លាភី​មាន​ដូច​ខាង​ក្រោម៖

ចំណាត់ថ្នាក់លេខ១៖ កងអន្តរាគមន៍ទី៣ ការពារ៣១១

ចំណាត់ថ្នាក់លេខ២៖ កងវរសេនាតូចទី២ កាំជ្រួចការពារអាកាស

ចំណាត់ថ្នាក់លេខ៣៖ កងអន្តរាគមន៍ទី២ ការពារ២១០

ក្នុង​នោះ​មានក្រុមចូលរួមរហូតទៅដល់ ២១ក្រុម ដែលត្រូវបែងចែកជា ៤ពូល ( A មាន ៥ក្រុម , B មាន ៥ក្រុម , C មាន ៥ក្រុម , D មាន ៦ក្រុម )។ ដោយ​ឡែក​សម្រាប់​កម្មពិធីបើកការប្រកួត នឹង​ត្រូវចាប់ផ្ដើម​ កាល​ពី​​ថ្ងៃទី២៦ កុម្ភ: ២០២៤ និង​បិទបញ្ចប់​នៅ​ថ្ងៃទិ១៩ ខែមីនា ឆ្នាំ២០២៤៕

Share.