នៅក្នុងកិច្ចប្រជុំពិភាក្សា អំពីកំណែរទម្រង់ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ Cambodian Premier League កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ ត្រែប (TRIBE Phnom Penh Post Office Square) មានការអញ្ជើញចូលរួមពីសំណាក់ប្រធានក្លិប និងអគ្គលេខាធិការក្លិបបាល់ទាត់ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ និងជម្រើសជើងឯកកម្ពុជាលីគ២ ជាច្រើនរូប។

ក្នុងកិច្ចប្រជុំនោះគេសង្កេតឃើញអំពីផែនការចំនួន២ ក៏សំខាន់ដើម្បីអភិវឌ្ឍបាល់ទាត់កម្ពុជា ឆ្ពោះទៅមុខមួយជំហានទៀតរួមមានដូចជា៖

  • ទី១៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់ផែនការនាំក្រុមជម្រើសជាតិកម្ពុជា ទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ជុំចុងក្រោយ នៅក្នុងឆ្នាំ ២០២៣៨។
  • ទី២៖ ខេត្ត១ ត្រូវមានក្លិបបាល់ទាត់មួយ និងកីឡដ្ឋានស្តង់ដារមួយ ជុំវិញទូទាំងប្រទេសកម្ពុជា នៅឆ្នាំ ២០៣៨។

នេះគឺជាដាក់ផែនការថ្មីមួយទៀតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្រោយធ្លាក់ចេញពីវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ដែលប្រទេសអាមេរិក, កាណាដា និងម៉ិកស៊ិក ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ត្រឹមជុំទី១ ក្រោមថ្វីជើងប៉ាគីស្ថាន ក្នុងលទ្ធផលសរុបទាំងពីរជើង (១-០)។

ស្របពេលនៅឆ្នាំ ២០២៤នេះ ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ថ្មី FIFA Series 2024 ស្ថិតនៅពូល (អារ៉ាប៊ីសាអូឌីត A) ជាមួយ ហ្គីយ៉ាន (អាមេរិកខាងជើង) និង ហ្គីណេអេក្វាទ័រ (អាហ្វ្រិកកណ្តាល) ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី២២ ខែមីនា រហូតដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤៕

Share.