បឋម៖ ក្រុមកម្មករ កម្មការនីរោងចក្រ កាត់ដេរសំលៀកបំពាក់ វ៉ាយ ដាប់បែលយូ ហ្គាមេន ផ្ទុះការតវ៉ាបិតផ្លូវ២១៧ជាថ្មីម្តងទៀត នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅមុខរោងចក្រ Y& W ស្ថិតនៅភូមិព្រែកជ្រៃ ផ្លូវ២១៧ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

ក្រុមកម្មករឋ កម្មការនីដែលផ្ទុះការតវ៉ានៅព្រឹកនេះមានប្រម៉ាណជាង៤០០នាក់ ក្នុងចំណោមកម្មករសរុបប្រមាណជា ៣៧២១នាក់ ក្នុងនោះមានស្រី២៤៧នាក់ បានចេញពីរោងចក្រ ទៅបន្តធ្វើសកម្មភាពបិទផ្លូវ២១៧ មុខរោងចក្រដើម្បីទាមទារជាថ្មី សូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនដល់ពួកគាត់។ ខណៈការតវ៉ាបិតផ្លូវនេះបានធ្វើឡើងជាលើកទី៣ហើយ នៅតែមិនទាន់មានដំណោះស្រាយណាមួយដែលក្រុមកម្មករទទួលយកបាននោះទេ។

ជុំវិញលក្ខ័ណដែលកម្មទាមទារមានចំនួន០៥ចំណុច៖ ទី១-ស្នើសុំឱ្យខាងរោងចក្របើកប្រាក់ឈ្នួលចុងក្រោយ។ ទី២-ស្នើសុំឱ្យខាងរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំ។ ទី៣-ស្នើសុំឱ្យរោងចក្របើប្រាក់បំណាច់អតីតភាពដែលនៅសល់។ ទី៤-ស្នើសុំឲ្យរោងចក្របើកប្រាក់ជូនដំណឹងមុន ។ និងទី៥ ស្នើសុំឱ្យរោងចក្របើកលុយសងជំងឺចិត្ត។ ដែលដឹកនាំដោយ : សហពន្ធ័សហជីបសេរី ដើម្បីកម្មករខ្មែរឈ្មោះ ជួន ប៊ុនថុល ប្រធានសហជីប៕

អត្ថបទ៖ សេង សាវី

Share.