ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំទិវាជាតិ លើកទី២ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤-២៦ ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ទិវាជាតិ លើកទី២ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ រួមមានដូចជា៖

  • ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល
  • ពិព័រណ៌វិទ្យាសាស្ត្រ
  • ពានរង្វាន់ អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម
  • កម្មវិធីពានរង្វាន់នវានុវត្តន៍ សម្រាប់វិស័យសាធារណៈ
  • វេទិកាពិភាក្សាស្តីពី បច្ចេកវិទ្យា។

ចំពោះការបង្កើតកម្មវិធីខាងលើឡើងទៅដើម្បីឱ្យអ្នកចូលរួមស្វែងយល់ពិភពនៃបច្ចេកវិទ្យា ស្វែងរកដំណោះស្រាយនវានុវត្តន៍ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ ដូច្នេះកុំឱ្យឱកាសពង្រីកអាជីវកម្ម និងបណ្តុះការស្រលាញ់ STEM របស់អ្នកកន្លងផុតឱ្យសោះ៕

Share.