សិល្បៈ​ជាតិ៖ តារា​សម្ដែង​បូលីវូដ​ដ៏​ល្បី​ល្បាញ​លោក​ Gagan Malik (ហ្គាហ្គាន ម៉ាលីក) បាន​ធ្វើ​ដំណើរ​មក​ដល់ទឹកដីអង្គរ​នៃ​ខេត្ត​សៀមរាប និង​បាន​ចូល​ជួប​ថ្វាយបង្គំព្រះអង្គ​គ្រូ ពិន សែម​ នៅ​វត្តរាជបូណ៌​ផង​ដែរ ព្រម​ទាំង​មាន​សទ្ធាជ្រះថ្លា បាន​​ប្រគេនតេយ្យទាន ក៏​ដូច​ជា​រូប​ចម្លាក់​ព្រះពុទ្ធ​អង្គ​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ។ បងប្អូន​កម្ពុជា​ប្រាកដ​ជា​ចង់​ដឹង​ហើយ​ថា​ តើ​បុរស​​ឥណ្ឌា​រូបសង្ហាម្នាក់​នេះ​គឺជា​អ្នក​ណា?

យោង​តាម​សេចក្ដី​ប្រកាស​ពី​ទំព័រហ្វេសប៊ុកវត្តរាជបូណ៌ បាន​បង្ហោះ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២៤ បានលើក​ឡើង​ថា​៖ «Welcome to Cambodia លោក Gagan Malik (ហ្គាហ្កាន ម៉ាលីក) គាត់ធ្លាប់ដើរជាតួអង្គក្នុងរឿង Sri Siddhartha Gautama ដែលជារឿងរៀបរាប់ពីដំណើរជីវិតរបស់ព្រះសិទ្ធត្ថសមណៈគោត្តមបរមគ្រូ។ ការមកដល់ប្រទេសកម្ពុជាយើង គឺជាលើកទី១ របស់គាត់ វត្តមានលើកទី១ នៅលើទឹកដីកម្ពុជា លោក Gagan Malik និងក្រុមការងារ បានអញ្ជើញមកខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបានអញ្ជើញចូលមកវត្តរាជបូណ៌ ក្រាបថ្វាយបង្គំ សម្ដេច ព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ដើម្បីសម្ដែងនូវការគោរព និងការគួរសមដែលលោកបានមកដល់ប្រទេសកម្ពុជាយើង ។»

ងាក​មក​ចាប់​អារម្មណ៍​ពី​សាវតារ របស់​លោក Gagan Malik គឺជា​តារា​សម្ដែង​បូលីវូដ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ លោក​មាន​វ័យ​ ៤៨​ឆ្នាំ លោក​កើត​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩៧៦​។ លោក​បាន​​រៀបការ​ជាមួយ​នឹងមិត្ត​នារី​ដែល​រៀនជាមួយ​គ្នា​នៅ​វិទ្យាល័យ​តាំង​ពីលោក​មាន​វ័យ​ត្រឹម​២២​ឆ្នាំ​។ ឧត្តម​ភរិយា​របស់​លោក​គឺជា​អ្នក​គាំទ្រ​លេខ​មួយ​សម្រាប់​លោក ហើយ​លោក​តែង​តែ​ពោលថា​ខ្លួន​មិន​មាន​ការ​ព្រួយ​បារម្ភអ្វីទាំង​អស់​ ព្រោះ​លោក​មាន​ សិតា នៅ​ក្បែរខ្លួន​ចាំ​គាំទ្រ​ហើយ។ តារា​រូប​នេះ​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្រោយ​លោក​បាន​សម្ដែង​ជាតួអង្គ​ព្រះរាម នៅ​ក្នុង​រឿង​ រាមាយណ (ឬរឿង​រាមកេរ្តិ៍ជាភាសាខ្មែរ) ដោយ​រឿង​នេះ​គឺជា​រឿង​​ជួយ​ឱ្យ​លោកឈ្នះពាន​រង្វាន់ the World Buddhist Film Festival ដែល​ជា​រៀបចំ​ដោយ​ United Nation (អង្គការ​សហប្រជាប្រជាតិ​)

ប្រឡូក​ជោគជាំ​នៅ​ក្នុង​រង្វង់​សិល្បៈ​ លោក​មាន​ស្នាដៃ​សម្ដែង​ល្បីៗ​ជា​ច្រើន​រឿង​ដូច​រៀបរាប់ខាងក្រោម៖

  • Sri Siddhartha Gautama (2013) 115 min | Biography, Drama, History. …
  • Upanishad Ganga (2012–2013) Short, Drama, History. …
  • Wetten, dass..? (1981– ) 165 min | Comedy, Game-Show, Music. …
  • Shakuntala (2009) …
  • Ramayan (2012–2013) …
  • Sankatmochan Mahabali Hanuman (2015–2017) …
  • Vaisakhi List (2016) …
  • Le grand journal de Canal+ (2004–2017)
Share.