ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទី៣ របស់ខ្លួនក្នុងរយៈពេលត្រឹមតែជាង​១ឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្ដ កំពុងកាន់អំណាចរបស់ខ្លួន កាលពីថ្ងៃពុធ បានបង្ខំឱ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Vo Van Thuong ដែលទើបជាប់ឆ្នោតកាលពីឆ្នាំមុន និងត្រូវបានចោទប្រកាន់ពីបទបំពានលើបទបញ្ញត្តិរបស់គណបក្ស បន្ទាប់ពីការបណ្ដេញចេញភ្លាមៗ ពីអ្នកកាន់តំណែងពីមុនរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤។

ចុចអាន៖ ប្រធាធិបតីវៀតណាម ទើបឡើងកាន់តំណែងបាន១ឆ្នាំ លាលែងពីតំណែង…

បើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដែលមិនបានបញ្ជាក់ច្បាស់ថា លោកបានធ្វើខុសអ្វីនោះទេ។

គេរំពឹងថា សភាវៀតណាម នឹងតែងតាំងប្រធានាធិបតីស្តីទី រហូតដល់គណបក្សសម្រេចជ្រើសរើសបេក្ខជនប្រធានាធិបតីបន្ទាប់។ ជម្រើសដែលទំនងបំផុត គឺអនុប្រធានាធិបតី លោកស្រី វ៉ូធី អាញ់ស័ន (Vo Thi Anh Xuan) ដែលធ្លាប់បានកាន់តំណែងបណ្ដោះអាសន្នកាលពីឆ្នាំមុន ជំនួសតំណែងអតីតប្រធានាធិបតី លោក ង្វៀន ស័ន ហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ។

យោងតាមអ្នកវិភាគជាច្រើនបានឱ្យដឹងថា បេក្ខជននាំមុខគេសម្រាប់តំណែងអចិន្ត្រៃយ៍ រួមមានរដ្ឋមន្ត្រីសន្តិសុខសាធារណៈដ៏មានឥទ្ធិពល លោក តូ ឡាំ (To Lam) និងសមាជិកបក្សកុម្មុយនិស្តកាន់អំណាច លោកស្រី ទ្រឿង ធីម៉ៃ (Truong Thi Mai)៕

ប្រភព៖ CNA

Share.