ភ្នំពេញ៖ ជនសង្ស័យជួញដូរ នឹងប្រេីប្រាស់ថ្នាំញៀន ចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់បានខណៈកំពុងចែកចាយ បង្កឱ្យមាន ការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ១១នឹង៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីកំលាំងនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កំលាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាត ក្នុងមូលដ្ឋាន ក៏ប្រទះឃេីញជនសង្ស័យ ២នាក់ អង្គុយលេីម៉ូតូ មួយគ្រឿង ម៉ាក ឌ្រីមសង់សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AN-0101 ហេីយ ២នាក់ទៀត ដេីរមករកជនសង្ស័យ ទាំង២នាក់ នៅកន្លែងម៉ូតូ ហេីយបន្ទាប់មក កំលាំងសមត្ថកិច្ចនគរបាលអន្តរាគមន៍ខណ្ឌ ខណ្ឌមានជ័យ មានការសង្ស័យបានឃាត់មនុស្ស ៣នាក់ ហេីយម្នាក់ទៀតរត់គេចខ្លួនឯង ហេីយក៏សួរនាំ នឹងឆែកឆេក៏ប្រទះឃេីញមានដែកកេះ មួយ នឹង កែវសំរាប់ជក់។

ប្រភពពត៌មានដដែល បានបន្តទៀតថា ពេលឃាត់ខ្លួន កំលាំងនគរបាល បានសួរនាំជនសង្ស័យ ទាំង៣នាក់ខាងលេី បានសារភាពថា ជនសង្ស័យ ២នាក់ ជិះម៉ូតូខាងលេី គឺមកទិញថ្នាំញៀន ចំនួន ៥ម៉ឺន ចំណែកជនសង្ស័យម្នាក់ ជា អ្នកលក់កែវសំរាប់ជក់ ចំណែកជនសង្ស័យម្នាក់ ដែលរត់គេចខ្លួនបាត់ ជាអ្នកចែក ចាយថ្នាំញៀន។

ក្រោយពេលកេីតហេតុ កំលាំងនគរបាលខណ្ឌមានជ័យ បានទាក់ទងទៅកំលាំង សមត្ថកិច្ចនគរបាលប៉ុស៍ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នឹងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ទ្រុយ វិច្ឆិកា

Share.