ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេស មាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស មេត្តាជ្រាបថា ដើម្បី លើកកម្ពស់ ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យចៀសផុត ពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាស្ដីពី «កិច្ចការពារកុមារ លើប្រព័ន្ធអនឡាញនៅកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូ (Zoom)។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹកតទៅ។ ជាមួយគ្នានេះដែរ នឹងមានការផ្សាយផ្ទាល់លើ ទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងស្របពេលដែល កម្ពុជាបាននិងកំពុងដាក់ឲ្យដំណើរការ ប្រព័ន្ធសិក្សាតាមប្រព័ន្ធអនឡាញក្នុងបរិការណ៍នៃវិបត្តិកូវីដ១៩៕

Share.