កណ្តាល ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអេតចាយ របស់របរចាស់ៗ មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវមាត់ប្រឡាយតាហោ ក្នុងភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា អគ្គិភ័យខាងលើកើតឡើងភ្លាមៗ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុក ចេញទៅបាញ់ទឹកពន្លត់ភ្លើង ការពាឆេះរាល ដល់ផ្ទះសម្បែងអ្នកជិតខាង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.