ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិហ្គីយ៉ាន នៅថ្ងៃទី២២ ឈាន​ចូល​ថ្ងៃទី២៣ ខែមីនានេះ វេលាម៉ោង ២:០០នាទី រំលងអធ្រាត្រ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City FIFA Series 2024។

ក្រុម​កម្ពុជា ស្ថិតនៅពូល (អារ៉ាប៊ីសាអូឌីត A) ជាមួយហ្គីយ៉ាន (អាមេរិកខាងជើង) និងហ្គីណេអេក្វាទ័រ (អាហ្វ្រិកកណ្តាល) ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ខាងក្រោមនេះគឺជា Links (តំណភ្ជាប់) ដែលប្រិយមិត្តអាចទស្សនាក្រុមជម្រើសជាតិកម្ពុជា ប្រកួតទល់នឹង ហ្គីណេអេក្វាទ័រ និង ហ្គីយ៉ាន៖

កម្មវិធីប្រកួតនៃពានរង្វាន់ FIFA Series របស់កម្ពុជា៖
– ថ្ងៃទី២២ ខែមីនា កម្ពុជា ប៉ះ ហ្គីយ៉ាន ម៉ោង ២:០០ រំលងអធ្រាត្រ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City
– ថ្ងៃទី២៦ ខែមីនា កម្ពុជា ប៉ះ ហ្គីណេអេក្វាទ័រ ម៉ោង ២:០០ រំលងអធ្រាត្រ នៅកីឡដ្ឋាន Prince Abdullah Al-Faisal Sports City។

សូម​បញ្ជាក់​ថា ​ចាប់​តាំង​ពី​បង្កើត​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធ្លាប់​ប្រកួត​ទល់​ក្រុម​ហ្គីណេ តែ​មួយ​គត់​ដែល​នៅ​ក្រៅ​ទ្វីប​អាស៊ី ក្នុង​ឆ្នាំ​១៩៦៦ គ្រា​ដែល​កម្ពុជា ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា GANEFO ក្រៅ​ពី​នោះ​ការប្រកួត​ផ្លូវការ​របស់​ក្រុម​ជម្រើស​ជាតិ​គឺ​​សុទ្ធ​សឹង​តែ​ប៉ះ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ទាំង​អស់។

នេះ​​គឺ​ជា​លើក​ទី២​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាល់ទាត់​​ជម្រើសជាតិ​បុរស​កម្ពុជា ត្រូវ​​ប្រកួត​ទល់​នឹង​​ក្រុម​នៅ​ក្រៅ​ទ្វីប​អាស៊ី៕

Share.