ភ្នំពេញ ៖ សាកសពបុរសម្នាក់ត្រូវបានប្រទះឃើញចង កសម្លាប់ខ្លួននៅដើមពោធិ៍ក្នយងវត្តជុំ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៤ ក្នុងភូមិកោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមលោកតាអាចារ្យគណៈកម្មការវត្តបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ប្រជាពលរដ្ឋរត់ទៅប្រាប់ ថាមានមនុស្សសម្លាប់ខ្លួនក្រោមដើមពោធិ៍ ទើបបង្កឱ្យភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យ ។

សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ៣០ឆ្នាំ ស្លៀកខោខូវបយជើងវែង មិនពាក់អាវ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ស្នងការក្រុងភ្នំពេញ ពិនិត្យកោសល្យវិច័យរួច ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត ដោយរកសាច់ញាតិមិនទាន់ឃើញ សមត្ថកិច្ចសហការជាមួយអាជ្ញាធរ គណៈកម្មការវត្ត រៀបចំធ្វើបុណ្យ បូជាតាមប្រពៃណី និងបន្តស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.