ភ្នំពេញ៖ ជនជាតិចិនម្នាក់ បេីករថយន្តសេរី ទំនេីបបុកប៉ារ៉ាស់ កំលាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចុះអនុវត្តច្បាប់ចរាចរណ៍ ហើយព្យាយាមបើករត់ ត្រូវបានកំលាំងសមត្ថកិច្ច នគរបាលខណ្ឌ សហការជាមួយកំលាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដេញឃាត់បាន ភ្លាមៗ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅផ្លូវទ្រុងមាន់ ស្ថិតនៅសង្កាត់ អូរបែកក្អម
ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ ។

តាមប្រភពពត៌មាន ពីកំលាំង នគរបាលខណ្ឌ សែនសុខ ដែលបានដេញរថយន្តខាងលេីបានឱ្យដឹងថា នៅមុន ពេលកេីតហេតុ កំលាំងសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ បានសហការជាមួយកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមបណ្តោយផ្លូវទ្រុងមាន់ បន្ទាប់មកដោយកំលាំងសមត្ថកិច្ចនគរបាលខណ្ឌ សែនសុខ ដែលដាក់គោលដៅខាងលេី ដោយឃាត់រថយន្ត និងម៉ូតូទាំងអស់ដែលឆ្លង កាត់គោលដៅខាងលេីវាស់ជាតិអាល់កុល ដេីម្បីកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរណ៍ ដោយឡែក រថយន្តម៉ាកឡង់គ្រីស៍ ពណ៌ ស ពាក់លេខ ស្លាក ភ្នំពេញ 2BR -6128 បានបេីកបុកប៉ារ៉ាស់គោលដៅ កំលាំងសមត្ថកិច្ច ហេីយបានបេីករត់ ទើបកំលាំង សមត្ថកិច្ចន ដេញតាមរថយន្តបង្ក ខាងលេីដែលបានព្យាមយាមបេីករត់ជាច្រេីនផ្លូវ ហេីយក៏ត្រូវឃាត់បាននៅក្នុង បុរីមួយកន្លែងជាប់ផ្លូវ ២០០៤ ហៅផ្លូវម៉ៃដា ។

ក្រោយពេលកេីតហេតុ កំលាំងសមត្ថកិច្ចនគរបាលខណ្ឌ សែនសុខ បាននាំរថយន្តបង្កខាងលេី ព្រមទាំងអ្នកបេីក បរជាជនជាតិចិន យកទៅគោលដៅវិញភ្លាមៗ ដេីម្បីចាត់ការតាម តាមនាតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.