ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកមុខបែកមាត់ ក្រោយបើកម៉ូតូជ្រុលទៅបុកក្រោយរថយន្ដ ដែលធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសពីរនាក់ប្ដីប្រពន្ធ បើករថយន្ដហីយ៉ាន់ដាយមួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AZ-3503 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ 1CI5138 ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលអោយម៉ូតូគៀបជាប់ក្រោមរថយន្ដ រងកាខូចខាតផ្នែកខាងមុខ ឯរថយន្ដរងការខូចខាតផ្នែកខាងក្រោយ ដោយបែកកញ្ចក់ ឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូចរថយន្ដនឹងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

Share.