ភ្នំពេញ ៖ រថយន្ត Prius មួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេក រេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម កល់ជាប់ពីក្រោយ រថយន្តរងខូចខាតខ្ទេចមុខ តែមិនបង្កឱ្យរបួសដល់មនុស្ស អ្នកបើកបរចុះគេចខ្លួនបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៤ នៅតាមផ្លូវ២៧១ ជាប់វិទ្យាល័យជា សុីម សាមគ្គី ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកTOYOTA Prius ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BT-5418 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ សង្ស័យងងុយដេក ទើបរេទាញចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើម រលើងដួលកល់ជាប់ពីក្រោម រថយន្តរងខូចខាតផ្នែកខាងមុខដំណំ តែមិនបង្កឱ្យអ្នកណារងរបួសឡើយ អ្នកបើកបរចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យផ្ទាល់ ហើយប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ស្ទូចយករថយន្តទៅរក្សាទុក រងចាំម្ចាស់ចូលខ្លួនដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

Share.