ភ្នំពេញ៖ រថយន្ដសាំយ៉ុងមួយគ្រឿងរងការខូចខាត ខ្ទិចមួយចំហៀងផ្នែកខាងមុខ ក្រោយបើកទៅបុករនាំងថ្មពុះចែកទ្រូងផ្លូវ នៅតាមបណ្ដោយផ្លូវជាតិលេខ៤។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដម៉ាកសាំយ៉ុងពណ៍សមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 2B-0775 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតមកឆ្វេងដៃបុករនាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយរងការខូចខាតអស់មួយកង់ ឯរថយន្ដរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងតៃកុងបែកកង់បើកទៅមុខលែងរួច។ក្នុងហេតុការណ៍នេះមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចស្ទូចរថយន្ដបង្ករយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

Share.