កំពង់ធំ ៖ ករណីឃាតកម្មប្តីចិត្តកំណាច ប្រើប្រាស់ពូថៅកាប់ប្រពន្ធហើយអារកបន្ថែម បណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះ ដោយសាររឿងភ្លើងប្រច័ណ្ឌ កូនប្រសារចូលចូលទៅទាន់ ស្រែកឆោឡោប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ នៅក្នុងភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ជាប្តីមានឈ្មោះ គុំ ហាត ហៅកេះ អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ ។ ចំណែកជនរងគ្រោះជាប្រពន្ធ ឈ្មោះ តាក់ គឹមស្រ៊ុន ហៅ ជ្រូក  អាយុ៥២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅក្នុងភូមិ ឃុំកើតងេតុខាងលើ ។ 

ប្រភពបន្តទៀតថា ប្តីប្រពន្ធខាងលើរស់នៅពុំសូវចុះសម្រុងគ្នា ដោយសារភាគីខាងប្តីប្រច័ណ្ឌច្រើន ហើយមុនកើតហេតុ ជនដៃដល់ និងជនរងគ្រោះទាស់សម្តីគ្នាមួយប្រ៉ាវ រហូតដល់ជនសង្ស័យទាញពូថៅ កាប់ចំសៀតផ្កាខាងស្តាំ ដួលហើយអារកបន្ថែម បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធស្លាប់ក្នុងថ្លុកឈាម ។

ខណៈដែលរឿងរ៉ាងកំពុហផ្ទុះរឿងក្នុងគ្រួសារ ត្រូបានកូនប្រសារប្រុស ចូលទៅទាន់ ស្រែកឆោឡោ ប្តឹងសមត្ថកិច្ចចុះទៅ ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ ។

ជនដៃដល់បន្ទាប់ពីចាប់ខ្លួនបាន នាំទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ។

Share.