ភ្នំពេញ៖ បុរសម្នាក់ជាកម្មកររោងចក្រ បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយបើកម៉ូតូល្បឿនលឿន ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ នៅតាមបណ្ដោយវិថីចោមចៅ។

ហេតុការណ៍នេះកើតឡើងតាមបណ្ដោយវិថីចោមចៅ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១:៣០នាទីយប់ទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ។

សូមចុចអាន៖ ក្រសួងការងារជូនដំណឹង ដល់បងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤

បើតាមប្រភពព៍ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម់ាកហុងដាឌ្រីម ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FT-0106 ធ្វើដំណើរតាមបណ្ដោយផ្លូវវិថីចោមចៅ ក្នុងទិសដៅពីត្បូងទៅជើង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដែលជាផ្លូកោងក៏រ៉េចង្កូតទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្ដាលអោយម៉ូតូដួលរងការខូចខាតបន្ទិចបន្ទួច។ឯអ្នកបើកបរម៉ូតូដួលបោកនឹងថ្នល់បែកក្បាល បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សពជនរងគ្រោះមានឈ្មោះ ថាន់ សុីន ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករោងចក្រ បច្ចុប្បន្នស្នាក់នៅនឹងធ្វើការនៅម្ដុំចោមចៅ មានស្រុកកំណើតឯខេត្តព្រៃវែងឯណោះ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ចជំនាញនរគបាលចរាចណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បានធ្វើកំណត់ហេតុលើសពជនរងគ្រោះ រយចបានប្រគល់សពនឹងម៉ូតូជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។

Share.