កំពត៖ ជនជាតិបរទេសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពតចាប់ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ជនសង្ស័យ ឈ្មោះ Claridge John William lane ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិអង់គ្លេស មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ សមត្ថកិច្ចដកហូតបាន គ្រឿងញៀនចំនួន៧កញ្ចប់ ១កញ្ចប់ធំ និង៦កញ្ចប់តូច (ទម្ងន់១៨.០០ក្រាម) ថ្លឹងទាំងសំបកថង់, គ្រឿងញៀនប្រភេទម្សៅស(K) (ទម្ងន់០.៦៤ក្រាម) ថ្លឹងទាំងសំបកថង់, កញ្ឆាក្រៀមចំនួន០៦កញ្ចប់ (ទម្ងន់២២.៨១ក្រាម) ថ្លឹងទាំងសំបកថង់, ម៉ូតូចំនួន២គ្រឿង, ទូរស័ព្ទចំនួន១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២, ថង់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.