ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 បានបញ្ចប់ ការប្រកួតទាំង៥ភូមិភាគរួច​​ហើយ ក្រោយប្រើរយៈពេល១០ថ្ងៃ ពេលនេះបានរក ឃើញ​ក្រុម​ទាំង​១០​ហើយ​នឹងបន្តប៉ះគ្នានៅជុំផ្តាច់ព្រ័ត្រ នៅចុងខែមេសានេះ។

ដូចនេះសូមជម្រាបជូនពីក្រុមទាំង១០ ដែលឡើងទៅ​ជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិ​ការណ៍ការប្រកួតពា​នរង្វាន់​បាល់​​ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 ដូចជា៖

ភូមិភាគ​ទី១ ប្រចាំមណ្ឌលបាត់ដំបង ជ័យលាភីលេខ១៖ ក្លិបកីឡាបាល់ទះបាត់ដំបង លេខ២៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)

ភូមិភាគ​ទី២ ប្រចាំមណ្ឌលសៀមរាប ជ័យលាភីលេខ១៖ កងពលធំអន្តរាគម៍លេខ៣ (B) លេខ២៖ ស្នងការដ្ឋាន ន.ប ឧត្ដមានជ័យ

ភូមិភាគទី៣ ប្រចាំមណ្ឌលកមពង់ចាម ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម

ភូមិភាគទី៤ ប្រចាំមណ្ឌលព្រៃវែង ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល

ភូមិភាគទី៥ ប្រចាំមណ្ឌលព្រះសីហនុ ជ័យលេភីលេខ១ បានលើស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ លេខ២គឺ ក្លឹបបាល់ទះបុរីឈ្នះឈ្នះ។

សម្រាប់ការប្រកួតនៅ​មណ្ឌល​រាជធានីភ្នំពេញ នឹងផ្ដល់​ឱកាស​ទៅដល់បណ្ដាល ក្លិបធំៗ​ទាំង ៦ដែល​ជាប់​ចំណាត់ថ្នាក់ពីលេខ១ ដល់​លេខ៦ នៅ​ក្នុងព្រឹត្តិការណ៍តេជោលីគ​ ត្រូវឈរ​ជើង​ចាំ​ ចំពោះបេក្ខជន​ដែល​មក​តាម​បណ្ដាលខេត្ត ឬភូមិភាគទាំង៥ នោះ។

បើមិនមានអ្វីប្រែប្រួលទេ នោះកម្មវិធីប្រកួតជុំផ្តាច់ព្រ័ត្រ នៅ​មណ្ឌល​រាជធានីភ្នំពេញ នឹងចាប់ផ្តើម​ប្រកួតនៅថ្ងៃទី២២ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤៕

Share.