តារា​សម្ដែង​ខ្ពស់​ស្រឡះ​បែប​ខ្មែរ​អង្គរ​លោក​អ៊ុន​សិទ្ធា​ តួ​ឯក​ប្រុស​ពី​ខ្សែ​ភាពយន្ត​ភាគ​រឿង​`«ចំណង​អាពាហ៍ពិពាហ៍​»របស់​ស្ថានីយ​ទូរទស្សន៍​ PNN ​បាន​ត្អូញ​ថា​រូប​លោក​នឹក​ដល់​ការងារ​សម្ដែង​ខ្លាំង​ណាស់​បន្ទាប់​ពី​សំរាក​ការងារ​ថត​យូរ​ពេក​។​

​នា​ថ្ងៃ​ទី​២០​ ខែ​មេសា​​ តារា​សម្ដែង​សម្បុរ​ស្រអែម​រូប​នេះ​បាន​ពោល​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​តាម​រយៈ​បណ្ដាញ​សង្គម​បង្ហាញ​ពី​បំណង​ចង់​វិល​ត្រលប់​ទៅ​បំពេញ​ការងារ​ជា​តារា​សម្ដែង​យ៉ាង​ខ្លាំង​

នៅ​ក្នុង​សំណេរ​នោះ​លោក​ហាក់​បង្ហាញ​ពី​ទឹក​ចិត្ត​ដំបូង​គឺ​លោក​បាន​សំរាក​គ្រប់គ្រាន់​ហើយ​បន្ទាប់​ពី​ធ្លាប់​ចង់​សំរាក​ពី​ការងារ​ថត​ដោយ​សារ​តែ​ហត់​នឿយ​តែ​ដល់​ពេល​បាន​​សំរាក​មែនទែន​លោក​បែរ​ជា​ចង់​វិល​ទៅ​បំពេញ​ការងារ​វិញ​។ យ៉ាង​ណា​មិញ​ក្នុង​សំណេរ​នោះ​លោក​ក៏​បា​ន​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឱ្យ​តស៊ូ​ជំនះ​ឧបសគ្គ​លើក​នេះ ​ព្រោះ​មិនមែន​តែ​លោក​នោះ​ទេ​​​ប្រជាជន​កម្ពុជា​ក៏​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដូចជា​លោក​ដែរ​។

«ធ្លាប់​តែ​រវល់​នឹង​ការងារ​ ហត់​ក្តៅ​ សប្បាយ​ ហើយ​ពេល​ខ្លះ​ចង់​សំរាក​ ដល់​ពេល​ឥឡូវនេះ​បាន​សំរាក​មែន​ សំរាក​ឡើង​ហៅ​លែង​លឺ»​។​ ទ្រាំ​តិច​ទៀត​លែង​អី​ហើយ​អា​សិទ្ធា​​ ប្រជាជន​មួយ​ប្រទេស​ក៏​លំបាក​ដែរ​មិនមែន​តែ​ឯង​ទេ​ ។ ️️​️នឹក​និង​ស្រលាញ់​អ្នក​ទាំងអស់​គ្នា​។នឹក​ណាស់​។

សូម​បញ្ជាក់​ដែរ​ថា​នៅ​ក្នុង​សំណេរ​របស់​លោក​ក៏​បាន​បង្ហាញ​ពី​ការ​នឹក​រលឹក​ចំពោះ​អ្នក​គាំទ្រ​និង​បណ្ដា​មិត្ត​ភក្ដិ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មូល​ផង​ដែរ​៕ ​️

Share.