វិទ្យាស្ថានភូគព្ភសាស្ត្រ បានចុះបញ្ជីពីការរញ្ជួយដីនៅម៉ោង ៨:០៥នាទីព្រឹក និងមានជម្រៅប្រហែល ១៦គីឡូម៉ែត្រក្រោមដីនៅក្នុងឃុំ Bot Xuyen ស្រុក My Duc ជាយក្រុងនៃរដ្ឋធានី ដោយនាំឱ្យមានការរំញ័រជិត ៥វិនាទី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។

លោក Tran Xuan Hai ប្រធាន​ឃុំ​បាន​និយាយ​ថា ការ​រញ្ជួយ​មាន​រយៈពេល​ប្រហែល ៥ វិនាទី ហើយមិនមានបង្កហានិភ័យនៃគ្រោះមហន្ដរាយ ឬបង្កឱ្យមានការខូចខាតនោះទេ។

គ្រោះរញ្ជួយដីមិនមែនជារឿងថ្មីទេ នៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែមករា គ្រោះរញ្ជួយដីកម្រិត ២.៨រ៉ិចទ័រ មានជម្រៅ ១០គីឡូម៉ែត្រ ក៏បានវាយប្រហារស្រុក Luong Son នៃខេត្ត Hoa Binh ភាគខាងជើងដែរ។

សូមជម្រាបថា គ្រោះរញ្ជួយដីត្រឹមកម្រិត ៤ ទៅ ៥រ៉ិចទ័រ នៅវៀតណាម ត្រូវបានចាត់ទុកជាររញ្ជួយដីកម្រិតស្រាល ដែលបង្កគ្រោះថ្នាក់តិចបំផុតទាំងចំពោះសំណង់អគារ និងជីវិតមនុស្ស សត្វ ខណៈការរញ្ជួយដីចាប់ពី ៦រ៉ិចទ័រឡើងទៅ ទើបចាត់ទុកថា ជាការរញ្ជួយដីកម្រិតធ្ងន់ និងធ្ងន់ធ្ងរ៕

ប្រភព៖ VN Express

Share.