សហព័ន្ធ​កីឡា​អុក​អន្តរជាតិ បាន​​ចាប់​ពូល​រួចរាល់​ហើយ​ ក្នុង​​ការ​ប្រកួត​កម្រិត​ទី​៤ ពិភពលោក2021 FIDE Online Olympiad ​ដែល​មាន​៦០​ប្រទេស ចែក​ជា​​៥​ពូល​ផ្សេង​ ខណៈ​ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​២​​មាន​ប្រ៊ុយណេ និង​​ឡាវ ក៏​ជា​បេក្ខភាព​ផង​ដែរ។

ពូល A៖​ហ្វីជី,​អូម៉ង់,​ហុងកុង,​ម៉ាល់ឌីវ,​នេប៉ាល់,​ប៉ារ៉ែន,​ហ្គាម,​លីបង់,​សីសែល,​ឡាវ,​ប្រ៊ុយណេ,​ប៉ាគីស្ថាន
ពូល B៖រ្វ៉ាន់ដា,​សូម៉ាលី,​អ៊ូហ្គាន់ដា,​កាតារ,​ណាំប៊ី,​គុយវ៉ែត,​គេនីយ៉ា,​អ៊ីរីទ្រី,អារ៉ាប់ប៊ីសាអូឌីត,​ប៉ាឡេស្ទីន,​ម៉ាឡាវី,​ឡេសូតូ
ពូល C៖ជេស៊ី,សាន់ម៉ារីណូ,​លីប៊ី,​តង់ហ្សានី,អីវ៉ាន់អីវ៉ែ,ដ្យីបូទី,បូរ៉ូឌី,​ម៉ាល់តា,​អេត្យូពី,​ស៊ីប,អង់ហ្គូឡា,​ស៊ូដង់
ពូល D៖ កាម៉េរ៉ូន,​សេណេហ្គាល់,​ហ្គាប៊ុង,​សេរ៉ាឡេអូន,​ហ្គាណា,​កុងហ្គោ,​ហ្គាំប៊ី,​អារ៉ូបា,​សៅតាំ​និង​ព្រីនស៊ីប,​កូឌីវ័រ,​ស៊ូរីណាម,​ខេបវេឌី។
ពូល E៖កុងហ្គោ,​អង់ទីហ្គា និង បាប៊ុយដា,​ព័រតូរីកូ,​ទ្រីណាដា​និង​តូបាកូ,​ហៃទី,​បើមុនដា,កោះខៃមែន,​ប៉ាហាម៉ាស់,​សាំងលូស៊ី,Netherlands Antilles, Mauritania,ហ្គីយ៉ាណា។

ការ​ប្រកួត​តាម​អនឡាញ​នេះ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី២១ ខែ​សីហា ដល់​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ​ចំនួន៣ មាន​ឈ្មោះ​ឡើង​ទៅ​​ប្រកួត​កម្រិត​ទី៣ ជា​បន្ត៕

Telegram-Troryorng
Share.