បន្ទាយមានជ័យ÷ កម្លាំងមូលដ្ឋានកងរាជអា វុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។

ជនសង្ស័យទី១-ឈ្មោះ វ៉ាត ស៊ីឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់), ២-ឈ្មោះ ម៉ាន់ សាន់យ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិពង្រ ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់),៣-ឈ្មោះ ហៀ មេសា ហៅ អឺ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិគោកី ឃុំតាផូ ស្រុកស្វាយចេក (ប្រើប្រាស់) ។វត្ថុតាងដែលដកហូតបានរួមមាន ៖ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-2014 -ទូរស័ព្ទ ចំនួន ០៣គ្រឿង (ម៉ាកIPhone11 ពណ៌ខ្មៅ, ម៉ាកVivo Y21 ពណ៌ទឹកសមុទ្រ, ម៉ាកVivo ពណ៌ខ្មៅ)។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនពេលបង្រា្កបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា នៅចំណុចខាង លើ ភ្លាមលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុបានឃើញក្រុមក្មេងទំនើងមួយក្រុមធំ មានគ្នាប្រហែល២០នាក់ ម៉ូតូប្រហែល១០គ្រឿង ពេលឃេីញកម្លាំងពួកគេផ្អើលនាំគ្នាបើកម៉ូតូរត់គេចខ្លួន បន្ទាប់មកកម្លាំងយើងបានបើករថយន្តដេញតាមចាប់បានម៉ូតូក្មេងទំនើងចំនួន០១គ្រឿង ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំង៣នាក់ខាងលើ ជាលទ្ធផលវិជ្ជមាន(+) ទេីបកម្លាំងបានធ្វើការឃាត់ខ្លួននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានសារភាពថាពួកគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ។បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ប៉ោយប៉ែត

Share.