សិល្បៈ​ជាតិ​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៤​ នេះ បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា​ចំនួន​៣​រូប​នឹង​ហោះ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​ប្រកួត​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ថៃ​។

បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា​នឹង​ត្រូវ​ចូល​រួមប្រកួតកម្មវិធី​ Junior Idol World Official ដែល​នឹង​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០២៤ ខាងមុខ​នេះ​។

យុវតី​កម្ពុជា​ទាំង​៣​រូប​ នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែអ​ជាមួយ​បេក្ខនារី​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​កម្មវិធី​ខុស​ៗ​គ្នា​ ក្នុង​នោះ​មាន​

១.Laor Hours ល្អហួស-Miss Preteen junior idol world Cambodia 2023

២.Yith Alice – យិត អេលីស– Miss Teen junior idol world Cambodia 2024

៣.Chea Amera Sophie ជា អមរាសូហ្វី– little Miss idol world Cambodia 2024

Share.