សិល្បៈ​អន្តរជាតិ៖ យោង​តាម​កាសែត​ New Delhi របស់​ប្រទេស​ឥណ្ឌា ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​ នឹង​បញ្ចូល​បេក្ខភាព​តំណាង​ប្រទេស​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង​សម្រស់​ជា​លើក​ដំបូង​ ដែល​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដ៏ធំ​មួយ​នេះ​។

បេក្ខភាព​តំណាង​ឱ្យ​ប្រទេស​នេះ​មាន​ឈ្មោះ​ថា​ Rumy Alqahtani។ បវរកញ្ញា​រូប​នេះ​គឺ​ជា​អតីត​យោធា​ និង​ជា​អ្នក​ផលិតមាតិកា​ដ៏​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​។ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​កញ្ញា​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម Instagram ​ផ្ទាល់​ខ្លួន​ពី​ដំណឹង​ដែល​កញ្ញា​នឹង​ក្លាយ​ជា​បេក្ខភាព​តំណាង​ឱ្យ​រាជាណាចក្រ​នៅ​ដែន​សមុទ្រ​ខ្សាច់​សាហារ៉ា​ ចូលរួម​ប្រកួត​ប្រជែង​ដណ្ដើម​មកុដ​ នៅ​ក្នុង​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក Miss Universe។

Share.