នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ នឹង​គ្មាន​វត្តមាន​កញ្ញាឯក​ចក្រវាឡ​ប្រទេស​ម៉ាឡេស៊ី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​ កញ្ញាឯក​ចក្រវាឡ​​អន្តរជាតិ​លើក​ទី​៧០​នៅ​ប្រទេស​អ៊ីស្រាអែល​នោះ​ទេ​។

ប្រទេស​ម៉ាឡេស៊ីកាល​ពី​ទី​១៧ ខែ​សីហា ​បាន​ប្រកាស​ថា​​នឹង​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដ៏​ធំមួយ​​ដោយ​សារ​តែ​ករណី​ឆ្លង​កូវីដ​-១៩​ មាន​ការ​កើន​ឡើង​នៅ​ប្រទេស​មួយ​នេះ។​

អង្គភាព​រៀបចំ​ការប្រួត​នេះ​បាន​​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា​ «ជា​អកុសល​ ស្ថានភាព​ជំងឺ​កូវីដ​-១៩​ បាន​ធ្វើ​ឱ្យ​ការ​ហោះហើរ​ទាំង​​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស​ត្រូវ​បាន​កំណត់​ ប្រទេស​ម៉ាឡេស៊ី​មិន​អាច​រៀបចំ​ការ​ប្រកួត​ Miss Universe Malaysia 2021។ ដូច្នេះ​ម៉ាឡេស៊ី​ចាំ​បាច់​ត្រូវ​តែ​បដិសេធ​ការ​អញ្ជើញ​ចូលរួម​​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​មួយ​នេះ​»។

អង្គភាព​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ថា​ «សូម​ជូនពរ​​ឱ្យប្រតិភូ​ទាំង​ជួប​ប្រទះ​តែ​សេចក្ដី​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នេះ​ ហើយ​រងចាំ​ការ​ចូលរួម​ប្រកួត​ម្ដង​ទៀត​នៅ​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​​នេះ​»

កម្មវិធី​ប្រកួត​កញ្ញា​ឯក​ចក្រវាឡ​​អន្តរជាតិ​​លើក​ទី​៦៩​ ទើប​តែ​បញ្ចប់​​ទៅ​ថ្មី​ៗ​នេះ​​កាល​ពី​ថ្ងៃ​ទី ១៦ ​ខែ​ឧសភា ឆ្នាំ​២០២១ នា​រដ្ឋ​ហ្ល័ររីដា សហរដ្ឋអាមេរិក​ ដោយ​កញ្ញាឯក​ចក្រវាឡ​ប្រទេស​មិចស៊ិក​កញ្ញា​ Andrea Meza គឺ​ជា​ម្ចាស់​មកុដ​។

គួរ​ដឹង​ថា​ការ​ប្រកួត​កញ្ញា​ឯក​ចក្រវាឡ​​លើក​ទី​៧០​ នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​អីឡាត​ ប្រទេស​អ៊ីស្រាអែល​ក្នុង​អំឡុង​ខែ​ធ្នូ​ឆ្នាំ​២០២១​ខាង​មុខ​​នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អង្គភាព​ប្រកួត​អន្តរជាតិ​ MU កាល​ពី​​ខែ​កក្កដា​កន្លង​ទៅ​៕​

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ៖

Telegram-Troryorng
Share.