ប៉ៃលិន ៖ ឪពុកម្តាយជាប់រវល់នៅខាងមុខផ្ទះភ្លេចខ្លួន កូនប្រុសអាយុទើប២ខួបដើរទៅលេងខាងក្រោយ រអិលជើងធ្លាក់ទឹកស្រះបណ្តាលឱ្យលង់ស្លាប់ កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិ ទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ណាស់ សំណាង អាយុ២ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបន្តទៀតថា ខណៈដែលឪពុកម្តាយរវល់នៅខាងមុខផ្ទះ ភ្លេចខ្លួន កូនប្រុសដើរទៅលេងខាងក្រោយ ទម្រាំនឹកឃើញរកកូន លង់ទឹកស្រះខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ គ្រូពេទ្យចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែន

Share.