ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគ ក្តៅខ្លួនពេកអង្គុយត្រាំជើង ទប់ខ្លួនមិនជាប់ ដួលផ្កាប់មុខចូលក្នុងទឹកអាង ប្រកាច់ឈ្លក់ទឹក បានពលរដ្ឋក្រឡេកឃើញទាន់ ស្រង់ឡើងមកវិញ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តជន្លង់ម្លូ ជាប់ក្លោងទ្វារច្រកចូល ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បុរសខាងលើ ក្នុងសភាពស្រវឹងវង្វេងបាត់ស្មារតី អាយុជាង៣០ឆ្នាំ ។ បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ គេឃើញបុរសខាងលើអង្គុយផឹកម្នាក់ឯង ស្រវឹងខ្លាំងណាស់ទៅហើយ ស្រាប់តែព្រឹកឡើងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឃើញបុរសរូបនេះ បន្តផឹកទៀត សួរនាំអ្វីក៏មិនដឹងផង ដល់កំណត់ក្តៅពេក អង្គុយលើមាត់អាងត្រាំជើង តែដោយអំណាចស្រា ទប់ខ្លួនមិនជាប់ ដួលដាំដូងផ្កាប់មុខចូលក្នុងទឹកអាង ប្រកាច់ឈ្លក់ទឹក បានប្រជាពលរដ្ឋ ជាងសំណង់នៅក្បែរនោះឃើញ រត់ទៅចាប់ស្រង់ចេញវិញ ។

បើតាមប្រជាពលរដ្ឋផ្សេងទៀត បានឱ្យដឹងថា បុរសខាងលើ នៅឯស្រុកកៀនស្វាយខេត្តកណ្តាល ឱ្យតែរដូវកាលសែនផ្នូរ មុនចូលឆ្នាំខ្មែរ តែងតែមក រកការងារសុីឈ្នួល សម្អាតផ្នូរ ម៉ុង ចេតិយ សង្ស័យបានលុយ ទិញស្រាផឹក ជ្រុលស្រវឹងវង្វេងជួបរឿងបែបនេះ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.