ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បើកបញ្ច្រាសទិសដៅ ទៅបុកនឹងម៉ូតូមួយគ្រឿង រូបព្យាយាមបើករត់អូសម៉ូតូជាង 1000 ម៉ែត្រ បណ្ដាលឱ្យម្ចាស់ម៉ូតូ ត្រូវជាគូសង្សារពីរនាក់ រករបួសធ្ងន់ ចំណែកឯម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ ។ ហេតុការណ៍នេះដែរកើតឡើងនៅ វេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តមួយគ្រឿងពណ៌ស ម៉ាក់ TOYOTA camery ដែលមានពាក់ស្លាកលេខ ភ្នំពេញ 2AE- 6165 ដែលបើកបរទិសដៅ ពីត្បូងទៅជើង ប្រាប់តែមកដល់ចំណុចទីតាំងកន្លែងកើតហេតុ រថយន្តខាងលើបានរេចង្កូតមកខាង ទិសដៅបញ្ច្រាសជាមួយនឹងម៉ូតូរបស់ជនរងគ្រោះដែលបើកបរទៅដោយពីជើងទៅត្បូង ដែលម៉ូតូជនរងគ្រោះ ម៉ាក Honda Dream សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-7775 ដែលរថយន្តខាងលើបានអូសចេញពីទីតាំង កន្លែងកើតហេតុជាង 1000 ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូពីរនាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យកាល់ម៉ែត្រ បញ្ជូនទៅសង្គ្រោះផងដែរ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កហើយត្រូវបានសមត្ថកិច្ចមូលដ្ឋាន បញ្ជូនមកកាន់ប៉ុស្តិ៍ ចំណែកឯម៉ូតូនិងរថយន្ត ចង់បានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក អ្នកអធិការនគរបាលខណ្ឌជ្រោយចង្វារ ធ្វើការវាល់វែង រួចបញ្ជូនម៉ូតូនៅរថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ទូច វីច្ឆិកា

Share.