ការ​ប្រកួត​ពានរង្វាន់ Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ បាន​ឈាន​ដល់​សប្ដាហ៍ទី២៥ ហើយ​នៅ​ចុង​សប្ដាហ៍នេះ មាន​តែ​ខ្សែប្រយុទ្ធសញ្ជាតិកាណាដា គឺ​កីឡាករ Marcus Haber របស់​ព្រះខ័ន​រាជស្វាយរៀង ម្នាក់​ប៉ុណ្ណោះ ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេសរុប រហូត​ដល់​២៦គ្រាប់។

បញ្ជីកីឡាករទាត់ចូលទីច្រើនជាងគេ Top Scorers មាន៖

-កីឡាករ Marcus Baber របស់ប្រះខ័នរាជស្វាយរៀង រកបាន ២៦គ្រាប់
-កីឡាករ Shimizu Shintaro របស់ភ្នំពេញក្រោន រកបាន ១៦គ្រាប់
-កីឡាករ ញាញ សុស៊ីដាន របស់ Tiffy Army រកបាន ១២គ្រាប់
-កីឡាករ Ryohei Yoshihama របស់បឹងកេត រកបាន ១២គ្រាប់
-កីឡាករ Ndongo Louis Willy របស់ ISI ដង្កោសែនជ័យ រកបាន ១២គ្រាប់
-កីឡាករ ផាន សុខផេន របស់ព្រៃវែង រកបាន ១១គ្រាប់
-កីឡាករ Andres Nieto របស់ភ្នំពេញក្រោន រកបាន ១១គ្រាប់
កីឡាករ Neville Mbanwei របស់គិរីវង់សុខសែនជ័យ រក​បាន ១០គ្រាប់
-កីឡាករ Colubovic Stefan របស់បឹងកេត រកបាន ១០គ្រាប់
-កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត រកបាន ១០គ្រាប់

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz គិត​ត្រឹម ២៤ប្រកួត ឈ្នះ ២០​ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ៦៣គ្រាប់ របូត ២៦គ្រាប់ មាន ៦២ពិន្ទុឈរកំពូល​តារាងចំណាត់​ថ្នាក់៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី២៤៖

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី២៥៖

Share.