ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាស ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផល សមុទ្រ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងបង្កើនភាពធន់ នឹងការប្រែប្រួលអាកាសធាតុ តាមរយ: ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព សហគមន៍ នេសាទ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ និស្សិត និងអង្គការដៃគូរនានាបានចូលរួមផងដែរ។

លោក គួច ចំរើន អភិ បាលខេត្តព្រះសីហនុ បាន បញ្ចាក់ថា ការបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់លើផ្ទៃដីសរុប ១០.៩២៣ហិកតា ដែលមានព្រៃកោងកាង ២.៨៧៦ហិកតា និងស្មៅសមុទ្រប្រមាណ ២ហិកតា ក្នុងគោលបំណង ដើម្បីគ្រប់គ្រងធនធានជល ផលជីវៈចម្រុះសមុទ្រ ជាប្រភពនៃការបង្កើតចំណីអាហារមិន ចេះរីងស្ងួតនៅតំបន់ព្រែកកំពង់ស្មាច់ ប្រកបដោយនិរន្តរភាព ធានាបានប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរឱ្យកាន់តែប្រសើរឡើង -ធានាការ នេសាទជាលក្ខណៈគ្រួសារ ដើម្បីលើកស្ទួយជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ -លើកស្ទួយវិស័យអេកូទេស ចរណ៍ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោក អភិបាលខេត្ត បានថ្លែងអំណរគុណក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងបរិស្ថាន រដ្ឋបាលជលផលដែលបានគាំទ្រ និងសម្របសម្រួលការ ងារបច្ចេកទេសសម្រាប់ការរៀបចំបង្កើតព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផល សមុទ្រ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសសម្រាប់តំបន់គ្រប់គ្រងជលផលសមុទ្រ ព្រែកកំពង់ស្មាច់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រហូតដាក់ព្រែកកំពង់ស្មាច់ប្រកាសជាតំបន់គ្រប់គ្រងជលផលសមុទ្រនាពេលនេះ។

លោក អភិបាលខេត្តបានបន្តថា មុនដល់តំណាក់កាលនេះ យើងបានជួបបញ្ហាប្រឈមជាច្រើន នៃការថែរក្សា អភិរក្សបានធ្វើការសម្របសម្រួលពីមន្ត្រីជំនាញ និងបទពិសោធន៍ យើងនៅមានបញ្ហាប្រឈមយ៉ាងច្រើនមុនការសម្រេចចិត្ត ឈានទៅស្នើសុំក្រសួងដាក់ជាតំបន់គ្រប់គ្រងជល ផលសមុទ្រ ទន្ទឹមនោះយើងធ្វើការកែលម្អរ ខិតខំជំរុញការអភិវឌ្ឍបន្តទៀត យើងក៏ត្រៀមទទួលយកការដោះស្រាយនៅពេលខាងមុខ។ ហើយថ្ងៃនេះយើងអាចចាត់ទុកជាជោគជ័យដាក់ព្រែកកំពង់ស្មាច់ ជាតំបន់គ្រប់គ្រងជលផលសមុទ្រក្នុងខេត្តរបស់យើង ទាមទារអ្នកមានជំនាញ ចំណេះដឹង និងបង ប្អូននៅក្នុងសហគមន៍រួមគ្នាដឹកនាំចាត់ចែងថែរក្សា អភិរក្សបន្តទៀត។ ស្មើសុំឲ្យក្រុមការងារធ្វើការពិគ្រោះយោបល់ជាមួយប្រជាពល រដ្ឋនៅក្នុងសហគមន៍ ដើម្បីផលប្រយោជន៍ប្រកបដោយចីរភាព រួមទាំងកន្លែងការពារជលផល សុំឪ្យមានការឯកភាពពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ចូលរួមដោយផ្ទាល់ ប្រសិនបើយើងមិនគិតគូរពីថ្ងៃនេះទេ វានឹងហិនហោចនៅ ពេលខាងមុខ។ សូមចូលរួមថែរក្សា ការពារ អភិរក្សដោយផ្ទាល់ ហើយអ្វីដែលយើងខិតខំ គឺដើម្បីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ កុំកាប់រានព្រៃកោង កាង កុំពង្រីកបន្ថែម។

ចំពោះបុគ្គលគ្មានស្មារតីអភិរក្សមិនអនុញ្ញាតិឪ្យរស់នៅក្នុងតំបន់ការពារជលផលសមុទ្រ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាព្រៃកោងកាងឪ្យដុះលូតលាស់នៅក្នុងសហគមន៍ខ្លួនឯង ពិសេសត្រូវចេះកែច្នៃ សក្តានុពល សេដ្ឋកិច្ចពង្រីកផ្ទៃដីដាំដុះកោងកាង ដើម្បីទាក់ទាញភ្ញៀវទេស ចរ ហើយផល នេសាទដែលរកបានពីតំបន់អភិរក្សបង្កើនផលសេដ្ឋកិច្ចចូលសហគមន៍របស់យើង ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជា ពលរដ្ឋនៅក្នុងសហគមន៍កាន់តែប្រសើរឡើង។ ក្នុងឱកាសនោះ លោក អភិបាលខេត្ត ក៏បានប្រគល់ប័ណ្ណសរសើរជូនសហគមន៍ ព្រែកកំពង់ស្មាច់ ប្រកប ដោយភាពរីករាយផងដែរ ៕

អត្ថបទ៖ ព្រះសីហនុ

Share.