កណ្តាល ៖ រថយន្តបែនដឹកដីមួយគ្រឿង បើកលឿនជ្រុលទៅបុកផ្ទប់ក្លោងទ្វារវត្តអង្គកែវឧត្តម ក្រឡាប់ផ្ងារជើង រងខូចខាតទាំងក្លិងទ្វារ ទាំងរថយន្ត សំណាងល្អអ្នកបើកបររបួសស្រាល។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវលំ ចំណុចខ្លោងទ្វារវត្តអង្គកែវឧត្តម ក្នុងភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រថយន្តបង្កម៉ាកនីសាន់ ពាក់ស្លាកលេខ ចង្កូតស្តាំ KDL-2099 បើកបរដោយឈ្មោះ គួន ហេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅខេត្តព្រៃវែង ជាអ្នកសុីឈ្នួលបើកឡានដឹកដី ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្កបើកលឿនលឿន ដល់ចំណុចកើតហេតុ គេចពីរថយន្តខាងមុខជ្រុលទៅបុកផ្ទប់ក្លោងទ្វារវត្ត បណ្តាលឱ្យក្រឡាប់ផ្ងារជើង បាក់បែកខ្ទេចក្លោងទ្វារ ខ្ទេចរថយន្ត ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ម្ចាស់រថយន្តធ្វើការសម្របសម្រួលជាមួយព្រះគ្រូចៅអធិការវត្ត ព្រះនាម សុខខុន វុត្ថា ព្រះជន្ម៣៤វស្សា ដើម្បីទួលខុសត្រូវ សាងសង់ថ្មីឡើងវិញ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.