ត្បូងឃ្មុំ៖ អាជ្ញាធរស្រុកបានចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្លូវខាងក្រោយផ្សារអូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែរតែដូចជាមិនមានប្រសិទ្ធភាពឡើយ ដោយទុកលទ្ធភាពឱ្យម្ចាស់ផ្ទះធ្វើអាជីវកម្មបានប្រើសិទ្ធចាត់ចែងអាស្រ័យផលលើដីចំណីផ្លូវ លក់ត្រី សាច់ជ្រូក មាន់ និងលក់អីវ៉ាន់ចាបហួយស្ទើរបិទផ្លូវអស់ទៅហើយ ដែរបញ្ហានេះ វាបានបង្កឲ្យផ្លូវចង្អៀតរញ៉េរញ៉ៃរាល់ថ្ងៃជាច្រើនឆ្នាំមកហើយ។ គេក៏ឃើញខាងម្ចាស់វិនិយោគផ្សារចុះប្រមូល ភាស៉ីរាល់ថ្ងៃ តែការរៀបចំផ្សារមិនសូវមានសកម្មភាព។ 

ប្រជាពលរដ្ឋក្នុងស្រុកអីររាំងឪ បានឱ្យដឹងថា ផ្លូវខាងក្រោយផ្សារ ចំហៀងផ្សារខាងលិច ត្រូវម្ចាស់ផ្ទះខ្លះលក់ខ្លួនឯង ខ្លះទៀតយកលក់ ឬជួលឲ្យបងប្អូនលក់សាច់ត្រី មាន់ ជ្រូក បន្លែ ផ្លែឈើ ខោអាវ គ្រឿងចាប់ហ៊ួយរាប់សិបកន្លែង យ៉ាងអនាធិបតេយ្យ ដោយលក់នៅលើដីចំណីថ្នល់ផ្សារយ៉ាងគគ្រឹកគគ្រេង ។ ទិដ្ឋភាពនេះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ជាយូរឆ្នាំមកហើយ ដោយម្ចាស់ផ្ទះបានជួលទំហំ១ម៉ែត្រការ៉េ រាប់រយដុល្លារក្នុង១ឆ្នាំៗ មានរហូតដល់ពី៦០០ដុល្លារ ទៅ៧០០ដុល្លារ ឯណោះ។  

លក្ខណៈបែបនេះ កើតមានជាច្រើនឆ្នាំមកហើយ ពលរដ្ឋសំណូមពរឲ្យស្រុក និងម្ចាស់វិនិយោគផ្សារគួរចាត់វិធានការ ហើយរៀបចំសណ្តាប់ធ្នាប់ផ្សារផង ព្រោះពួកគាត់ចង់បានទីផ្សារស្អាត និងប្រកបដោយសណ្តាប់ធ្នាប់ល្អ ។  លោក កែ សារ៉េត ម្ចាស់វិនិយោគផ្សារបានបញ្ជាក់ឲ្យដឹងថា ផ្លូវខាងក្រោយគាត់បានធ្វើយូរហើយ កាលមុនមិនចង្អៀតទេ លូវពិបាកទាំងជិះម៉ូតូ ទាំងដើរ ក៏ពិបាកដែរ គាត់និងស្រុកបានណែនាំដល់បងប្អូនលក់ដូរទាំងនោះដែរ តែមិនសូវបានផលល្អ។ 

លោក ងួន ប៊ុនណា អភិបាលស្រុកអូររាំងឪបានបញ្ជាក់ឲ្យដឹងថា ម្ចាស់ផ្ទះលក់មែនព្រោះមុខផ្ទះគាត់សំខាន់កុំឲ្យស្ទះផ្លូវ ហើយស្រុកឲ្យកម្លាំងចុះរៀបចំរហូតទេតើ ៕

អត្ថបទ៖ សាន វីឡែម

Share.