ក្លិបកីឡាបាល់ទាត់ វិសាខា បាន​ជូនដំណឹង​នៅ​រសៀល​ថ្ងៃ​សៅរ៍ នេះ​ថា​ក្លិប​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ២រូប ទៅ​​ក្លិប​បាល់ទាត់​ខេត្តព្រៃវែង និងក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ជុំទី២​នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 ដោយ​ក្នុង​នោះ​មាន​​ខ្សែការពារ ងយ ស្រ៊ីន និងខ្សែការពារវ័យក្មេង ផុន តៃនិញ។

កីឡាករ​ទាំង​២​រូប​នឹង​បង្ហាញ​ខ្លួន​ក្នុង​ជើង​ទី២​នៃ​ពានរង្វាន់​លីគ​កំពូលកម្ពុជា ខណៈ​កីឡាករ ងយ ស្រ៊ីន នឹងត្រូវផ្ទេរទៅលេង​ឲ្យក្លិប​បាល់ទាត់ខេត្តព្រៃវែង ខណៈកីឡាករ ផុន តៃនិញ នឹង​ត្រូវ​ផ្ទេរទៅ​ក្លិប​បាល់ទាត់​អគ្គិសនីកម្ពុជា ក្រោម​លក្ខខណ្ឌ​ខ្ចីជើងដូចគ្នា។

កីឡាករ ងយ ស្រ៊ីន បាន​ចូលរួម​ជាមួយ​​វិសាខា តាំងពីដើមរដូវកាលឆ្នាំ២០១៨ ក្រោយ​ពេល​ក្រុម​នេះ​ទទួល​បាន​ឡើងមកលេងក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគលើកដំបូង បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម​ណាហ្គាវើល។ ចំណែកកីឡាករ ផុន តៃនិញ វិញ​បានចូលរួមជាមួយពួក​វិសាខា នៅ​ចុង​ឆ្នាំ​២០១៨ ក្រោយ​ចាកចេញពីសាលាបាល់ទាត់ជាតិបាទី។

Telegram-Troryorng
Share.