ការ​ប្រកួត​ពានរង្វាន់ Cambodia Premier League រដូវ​កាល​ឆ្នាំ​ ២០២៣-២៤ បាន​ឈាន​ដល់​សប្ដាហ៍ទី២៥ ហើយ ដោយលទ្ធផលនៅថ្ងៃអាទិត្យ ទី៣១ ខែមីនានេះ មានចំនួន៣គូ ព្រះខ័នរាជស្វាយរៀង ឈ្នះព្រៃវែង ភ្នំពេញក្រោន ឈ្នះអង្គរថាយហ្គឺរ និង Tiffy Army ឈ្នះវិសាខា។

កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤៖

  • ព្រៃវែង ០-៣ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៣:៤៥រសៀល នៅកីឡដ្ឋានព្រៃវែង
  • អង្គរថាយហ្គឺរ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋានហនុមាន
  • Tiffy Army ២-១ វិសាខា វេលាម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានស្តាតចាស់។

លទ្ធផលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤៖

  • គិរីវង់សុខសែនជ័យ ៤-២ ISI ដង្កោសែនជ័យ នៅកីឡដ្ឋានគិរីវង់
  • បឹងកេត ១-០ ណាហ្គាវើលដ៍ នៅពហុកីឡដ្ឋានជាតិ

គួបញ្ជាក់ថា គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃនេះ គឺ​ជាសប្ដាហ៍ទី២៥ហើយ ស្រប់​ពេល​ដែល​ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz គិត​ត្រឹម ២៥ប្រកួត ឈ្នះ ២១​ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ៦៦គ្រាប់ របូត ២៦គ្រាប់ មាន ៦៥ពិន្ទុឈរកំពូល​តារាងចំណាត់​ថ្នាក់៕

Share.