CFU Gaming ឡើង​ឈរ​កំពូល​តារាង នាម​ជា​ក្រុម​មាន​ពិន្ទុច្រើន​ជាងគេ ៧ពិន្ទុ បន្ទាប់​ពីការ​ប្រកួត​នៅបញ្ចប់​សប្ដាហ៍ទី២ នៃ​ការប្រកួត​កីឡាអេឡិចត្រូនិក លំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គ Regular Season។

ខណ:​ក្រុម​ដែល​លេខធ្លោ D-Roar Esports ឈរលេខ២ និង Duck Rice Esport នៅ​លេខ៣ ក្រុម CFU Gaming សងសឹកជាមួយ​ See You Soon បានសម្រេច។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយ​បានប្រ​មូលផ្តុំទៅ​ដោយកីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួត​នឹង​ប្រព្រឹត្តិទៅ​ដោយបែក​ចែក​ជា​វគ្គ​សន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)។

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕

Share.