ភ្នំពេញ ៖ យុវជនម្នាក់ មិនដឹងថាមានបញ្ហា វិប្បត្តិរឿងអ្វី ជិះម៉ូតូទៅលោតទឹកពីលើស្ពានព្រែកសំរោង បន្សល់ទុកម៉ូតូស្កុបពីមួយគ្រឿងនៅលើស្ពាន បង្កឱ្យផ្អើលឆោឡោទាំងកណ្តាលអធ្រាត្រ ចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅលេីស្ពានព្រែកសំរោងត្រើយខាងកើត ក្នុងចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បុរសខាងលើមានឈ្មោះ លឹម ពេជ្រ អាយុ២៨ឆ្នាំ ដែលគេស្គាល់ថា ជាសាច់ញាតិរបស់អ្នកនាង LOVE RIYA ។ បន្សល់ទុកម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល 1V-4502 នៅលើស្ពាន ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុគេប្រទះឃើញម៉ូតូមួយគ្រឿងខាងលើ ចតនៅលើស្ពាន តែមិនឃើញម្ចាស់ សង្ស័យតែមានអ្នកលោតទឹក ទើបសមត្ថកិច្ចប្រកាសស្វែងរកម្ចាស់ ស្រាប់តែមួយសន្ទុះក្រោយមក លេចមុខ អ្នកនាង LOVE RIYA និងក្រុមការងារ ទៅដល់ ស្គាល់ម៉ូតូ ទើបផ្អើលឆោឡោ បុរសជាម្ចាស់ម៉ូតូលោតទឹក បាត់ខ្លួន ផ្អើលឆោឡោ សមត្ថកិច្ច ប្រជាពលរដ្ឋ ជិះទូកតាមស្វែងរក តែមិនឃើញ ។

ការស្វែងរកជនរងគ្រោះ តាំងពីយប់ រហូតដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះនៅមិនទាន់ឃើញនៅឡើយទេ ចំណែកម៉ូតូ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុក៕

អត្ថបទ៖ តាតុងសែនជ័យ

Share.