​ក្រុមបាល់ទះ Lavie Long An ដែលកីឡាករ គួន ម៉ុម កំពុងប្រកបអាជីពនៅទីនោះ នឹងត្រូវប៉ះ Danang វេលាម៉ោង ២:០០រសៀល ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ នៃពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤។

ស្របពេលលទ្ធផលកាលពីយប់ថ្ងៃទី៣១ ខែមីនា ក្រុមបាល់ទះ Lavie Long An បានរងបរាជ័យក្រោមថ្វីដៃ Sanest Khánh Hòa ក្នុងលទ្ធផល ៣-០ (23-25, 22-25, 23-25) នៃពានរង្វាន់បាល់ទះ ជើងឯកថ្នាក់ជាតិ ជុំទី១ ឆ្នាំ២០២៤។

លទ្ធផល និងកម្មវិធីប្រកួតរបស់កីឡាករ គួន ម៉ុម ​នៅក្លិបបាល់ទះ Long An ​ជើងទី១ រួមមានដូចជា​៖

  • នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២៤ Lavie Long An ០-៣ Sanest Khánh Hòa
  • នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Danang ម៉ោង ២:០០រសៀល
  • នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ LP Bank Ninh Binh ម៉ោង ៨:០០យប់
  • នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Ha Tinh ម៉ោង ៥:០០រសៀល
  • នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ Lavie Long An ប៉ះ Thể Công ម៉ោង ៨:០០យប់៕

វីដេអូហាយឡាយ Lavie Long An ០-៣ Sanest Khánh Hòa៖

Lavie Long An ប៉ះ Danang ម៉ោង ២:០០រសៀលនេះ៖

Share.