ការប្រកួតជម្រើសជើងឯក Cambodian League 2 រដូវកាល ២០២៣-២៤ បានរកឃើញម្ចាស់ជើ​ងឯក​ហើយ ពោលគឺបានលើក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ  ទោះប្រកួតចុងក្រោយ រវាងក្រុមលើសមាគមកីឡាបាល់ទាត់​ក្រសួង​មហាផ្ទៃ ទល់នឹងឡាហ្វ ស្នើគ្នាក៏ដោយក្តី។

ការប្រកួតដែលកាត់ក្តីដោយលោក ឃិន ឧសីហា មន្ត្រីអាជ្ញាកណ្តាលកម្រឹតអន្តជាតិ បានចាយកាត់លើក្រុ​ម​​ម្ចាស់​ផ្ទះក្រសួងមហាផ្ទៃ ចំនួន៤សន្លឹក និងក្រុមភ្ញៀវឡាយហ្វ ខេត្តព្រះហនុចំនួន ៤សន្លឹកដូចគ្នា  ខណៈ​លទ្ធ​ផល ក្រុមម្ចាស់​ផ្ទះ​ក្រសួងមហាផ្ទៃ បានវាយបកតាមស្នើដោយលទ្ធផល ៤ទល់នឹង៤។

ទោះយ៉ាងណាក្តី ក្រុមចំនូលថ្មីឡាយហ្វខេត្តព្រះសីហនុ មួយនេះ​នៅតែអាចគ្រងពា​នរង្វាន់ពានរ​ង្វាន់​លីគទី២ Cambodian League 2 នេះបាន ដោយយោងតាមពិន្ទុ និងផលសងគ្រាប់បាល់(Head to Head) ​មានព្រាប​ជាង​ក្រុម​ម្ចាស់​ផ្ទះ ពោលគឺក្រុម​ឡាយ​ហ្វ ខេត្តព្រះសីហនុ។

កីឡដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា ដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ជាទីតាំងកា​រ​ប្រកួត​កាត់ក្តីរកក្រុមឈ្នះ និងជាការប្រកួតជុំទី៣ នៃពានរង្វាន់លីគទី២ Cambodian league 2 ខណៈ​ការ​ប្រ​កួត​នោះ បានចាប់ផ្តើមនៅវេលាម៉ោង ៣៤៥នាទីរសៀល។

៤គ្រាប់របស់ក្រុមភ្ញៀវគឺរកបានដោយកីឡាករ Kipson Atuherie នៅនាទី៤០, គួរ សុភ័ក្រ ៧២, Okaro Osa Orobosa ៧៩, និងម៉ៅ ពិសិដ្ឋ រកបាននៅនាទី៨២។

ចំណែកឯ ៤គ្រាប់របស់ម្ចាស់ផ្ទះ គឺរកបាននៅនាទី៣៧ ដែលជាគ្រាប់នាំមុខ ដោយកីឡាករ ម៉ាត់ សាក់រ៉ាវី ហើយរូបគេបន្ថែមការនាំមុខនៅវគ្គទី១ ចំនួន១គ្រាប់ទៀតនៅនាទី៤៥+៤ រីឯគ្រាប់ទី៣ គឺរកបាន​ដោយកីឡា​ករ នុប តុលា នៅនាទី៨៤ និងគ្រាប់តាមស្នើចុងក្រោយគឺរកបានដោយកីឡាករ សាន បូរ៉ា នៅនាទី ៩០+៩ ។

គួរឱ្យដឹងផងដែរថាការប៉ះគ្នា២ប្រកួតកន្លងទៅ ម្ចាស់ផ្ទះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ មិនទាន់ស្គាល់ពាក្យថាឈ្នះក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ នោះទេ ដោយជើងទី១ ក្រសួងមហាផ្ទៃ ចាញ់ ឡាយហ្វ ២ទល់០ និង ជើងទី២ ក្រសួងមហាផ្ទៃ បន្ដចាញ់ ក្លិបបាល់ទាត់ឡាយហ្វ ១ទល់០ ទៀត។

សម្រាប់​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​ទី២ គិត​ចាប់តាំង​ពី​បង្កើត​ឡើង​មក​មាន ឆ្នាំ​២០១៦ បាន​ទៅ​ក្រុម​គីរីវង់សុខសែនជ័យ ឆ្នាំ​២០១៧ បាន​ទៅ​ក្រុម​វិសាខា ឆ្នាំ​២០១៨​និង​២០១៨ មិន​មាន​ការ​រៀបចំ​នោះ​ទេ ហើយ​នៅ​ឆ្នាំ​២០២០ ជើង​ឯក​បាន​ទៅ​ក្រុម​​ព្រៃវែងអែហ្វស៊ី ឆ្នាំ​២០២១ បាន​ទៅ​ក្រុម​​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី និង​ឆ្នាំ​២០២២ នេះ​ជើង​ឯក​បាន​ទៅ​ក្រុម​អគ្គីសនីកម្ពុជា និងនៅរដូវកាលឆ្នាំ២០២៣ ២៤ នៃពានរង្វាន់លីគទី២ នេះម្ចាស់ជើងឯកបានលើក្លិបចំនូលថ្មី ឡាយហ្វ ខេត្តព្រះសីហនុ។

ដូចនេះក្រុមឡាហ្វ ខេត្តព្រះសីហនុ នឹងឡើងទៅលីគកំពូលកម្ពុជា Cambodian Premier League នៅរដូវកាលឆ្នាំ២០២៤-២៥ ខាងមុខ៕

Share.