អង្គរថាយហ្គឺរ ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​លេខ១០ ក្រោយ​ប្រកួត​ចាញ់​ភ្នំពេញ​ក្រោន ខណ:គិរីវង់​សុខ​សែន​ជ័យ ឡើង​ឈរ​លេខ៩ ក្រោយ​យក​ឈ្នះ ISI ដង្កោសែនជ័យ នៅ​សប្ដាហ៍ទី២៥ នៃ​ពាន​រង្វាន់​លីគ​កំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

កិត​ចាប់​ពី​សប្ដាហ៍ទី១ នៃការប្រកួតលីគកំពូលកម្ពុជា ឃើញថា គិរីវង់ បាន​ត្រឹម​ឈរ​ចំណាត់​ថ្នាក់​លេខ៩ បាន ៤លើកប៉ុណ្ណោះ​គិតទាំងបញ្ចប់សប្ដាហ៍ទី៥នេះ មាន​នៅ​សប្ដាហ៍ទី១ ទី២ និងទី៩ ចុងក្រោយសប្ដាហ៍ទី២៥។ ដោយឡែក​អង្គរថាយហ្គឺរ ធ្លាក់​មក​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ១០ ចំនួន ៣លើក គឺ​នៅ​សប្ដាហ៍ទី២ ទី៩ និងទី២៥។

លទ្ធផលប្រកួតថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤៖

-ព្រៃវែង ០-៣ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៣:៤៥រសៀល នៅកីឡដ្ឋានព្រៃវែង
-អង្គរថាយហ្គឺរ ០-២ ភ្នំពេញក្រោន នៅកីឡដ្ឋានហនុមាន
-Tiffy Army ២-១ វិសាខា វេលាម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានស្តាតចាស់។

លទ្ធផលថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤៖

-គិរីវង់សុខសែនជ័យ ៤-២ ISI ដង្កោសែនជ័យ នៅកីឡដ្ឋានគិរីវង់
-បឹងកេត ១-០ ណាហ្គាវើលដ៍ នៅពហុកីឡដ្ឋានជាតិ

បញ្ចប់​ការ​ប្រកួតសប្តាហ៍ទី២៥ ហើយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លង​ទៅ​ក្នុង​នោះ​ឃើញថា ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និងបឹងកេត បន្តឈរក្នុងតំបន់ Top 4។

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី២៥៖

តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី២៤៖

គួបញ្ជាក់ថា គិត​ត្រឹម​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃនេះ គឺ​ជាសប្ដាហ៍ទី២៥ហើយ ស្រប់​ពេល​ដែល​ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz គិត​ត្រឹម ២៥ប្រកួត ឈ្នះ ២១​ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ៦៦គ្រាប់ របូត ២៦គ្រាប់ មាន ៦៥ពិន្ទុឈរកំពូល​តារាងចំណាត់​ថ្នាក់៕

Share.