ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជា​ក្រុម​តែ​មួយ​គត់​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ នៃពានរង្វាន់ Cambodian Prmier League រដូវកាល២០២៣-២៤ និង​កាន់​កាប់​កំពូលតារាង ២៣សប្ដាហ៍ នៅសប្ដាហ៍ទី១ (ទី២-៣ វិសាខា) សប្ដាហ៍ទី៤ ដល់ទី២៥ ស្វាយរៀង។

ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ឆ្លង​កាត់​ ២៥ប្រកួត ឈ្នះ ២១​ប្រកួត ស្មើ ២ប្រកួត ចាញ់ ២ប្រកួត ស៊ុតបញ្ចូលទីគូប្រកួតបាន ៦៦គ្រាប់ របូត ២៦គ្រាប់ មាន ៦៥ពិន្ទុឈរកំពូល​តារាងចំណាត់​ថ្នាក់។

គ្រាប់បាល់ រកបាន​របស់​ក្រុម​ទាំង ១០ ប្រកួត​នៅ​លីគកម្ពុជា៖

-ព្រះខ័នរាជស្វាយរៀង រកបាន ៦៦គ្រាប់ របូតវិញ ២៦គ្រាប់
-បឹងកេត រកបាន ៥៦គ្រាប់ របូតវិញ ៤៣គ្រាប់
-ភ្នំពេញក្រោន រកបាន ៥៦គ្រាប់ របូតវិញ ២៧គ្រាប់
-វិសាខា រកបាន ៤៨គ្រាប់ របូតវិញ ៣៩គ្រាប់
-ព្រៃវែង រកបាន ៤២គ្រាប់ របូតវិញ ៥៥គ្រាប់
-កងយោធពលខេមរភូមិន្ទ រកបាន ៤១គ្រាប់ របូតវិញ ៣៧គ្រាប់
-អាយអេសអាយ ដង្កោសែនជ័យ រកបាន ៣៩គ្រាប់ របូតវិញ ៤៩គ្រាប់
-អង្គរថាយហ្គឺរ រកបាន ៣៥គ្រាប់ របូតវិញ ៧៣គ្រាប់
-ណាហ្គាវើលដ៍ រកបាន ៣៥គ្រាប់ របូតវិញ ៤៧គ្រាប់
-គិរីវង់សុខសែនជ័យ រកបាន ៣២គ្រាប់ របូតវិញ ៥៤គ្រាប់

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី២៥៖

គួរបញ្ជាក់ថា ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.