ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិប្បត្តិផ្លូវចិត្ត បានចង.ក.ធ្វើអត្តឃាតខ្លួនឯងនៅនឹងធ្នឹមផ្ទះអ៊ុំ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង និងសមត្ថកិច្ចជំនាញចុះទៅពិនិត្យ កាលនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះលេខ២៤៦ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ម៉ន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី០១ ថ្ងៃមេសា ឆ្នាំ២០២៤ អ៊ំុស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ បូ ស្រី ភេទស្រីអាយុ ៥៥ឆ្នាំ បានឡើងទៅលើផ្ទះ ដើម្បីអុជធូបថ្ងៃសីល ស្រាប់តែប្រទះឃើញសពជនរងគ្រោះចងកសម្លាប់ខ្លួន នឹងធ្នឹមផ្ទះបាត់ទៅហើយ ភ្លាមៗក៏ស្រែប្រាប់គេឯងជិតខាងរួចក៏ប្រញាប់រាយកាណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហេីបឱ្យដឹងថា យុវជនរងគ្រោះ កាលនៅរស់ធ្លាប់ជាមនុស្សញៀនថ្នាំ ហេីយត្រូវបានឪពុកម្ដាយយកទៅមណ្ឌលកែប្រែ០៣ដងមកហើយ ខណៈចេញមកវិញក៏បានសុំអ្នកផ្ទះទៅវត្តដេីម្បីបួស តែឪពុកម្ដាយមិនព្រម ថែមទាំងយកជនរងគ្រោះមកផ្ញេីអ៊ុំស្រី ឱ្យមេីលថែ លុះដល់ថ្ងៃទីកេីតហេតុក៏ស្រាប់តែលឺដំណឹងថា ជនរងគ្រោះធ្វេីអត្តឃាតដោយចង ក សសម្លាប់ខ្លួនឯងស្លាប់បាត់ទៅហើយ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានបញ្ចាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយធ្វេីអត្តឃាត ចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ។ រួចសមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុប្រគល់សព ឱ្យទៅសាច់ញាតិចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.